ព្រះសីហនុ៖ ពិធីរត់ភ្លើងគប់ អបអរសាទរ!ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ បានធ្វើដំណើរមកដល់ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ព្រមទាំងមន្រ្តីប្រតិភូក្រសួងអប់រំយុវជន យុវជន និងកីឡាជាច្រើនរូបផងដែរ។ ជាមួយគ្នានោះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មន្រ្តីរាជការ ក្រសួងស្ថាប័ន សិស្សានុសិស្ស និស្សិត ពលរដ្ឋជាច្រើននាក់ ដែលបង្ករបរិយាកាសនាបរិវេណឆ្នេរ នៃខេត្តតំបន់ទេសចរណ៍មួយនេះមានសភាពឱឡារិក និងសប្បាយរីករាយ។ ថ្លែងក្នុងពិធីរត់ភ្លើងគប់នោះដែរ ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវអារម្មណ៍រីករាយ និងសប្បាយចិត្តជាខ្លាំងដែលខេត្តព្រះសីហនុ ទទួលបានសិទ្ធរៀបចំពិធីរត់ភ្លើងគប់ អបអរសាទរការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។ បន្ទាប់ពី ពិធីរត់ភ្លើងគប់បានបញ្ចប់ឯកឧត្តម វ៉ាត់ ចំរើន […]
កណ្ដាល៖ នៅថ្ងៃទី១៧ ខែមករានេះ ឯកឧត្តម នាយមឧត្តមសេនីយ៍ ម៉ឹង សំផង រដ្ឋលេខាធិការក្រសួងការពារជាតិ បាននាំកម្លាំងកងទ័ពជាង ៦០០នាក់ ទៅជួយរុះរើផ្ទះពលរដ្ឋចេញពីមាត់ព្រែកថី ស្ថិតក្នុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ឯកឧត្តម ម៉ឹង សំផន ថែ្លងថា តាមរយៈការចុះជួយរុះរើផ្ទះជូនពលរដ្ឋចេញពីមាត់ព្រែកថី នឹងអាចជួយសង្គ្រោះ ប្រមូលបានសំភារៈ និងទ្រព្យសម្បត្តិពលរដ្ឋ បានទាន់ពេលវេលា។ នៅក្នុងឱកាសដឹកនាំកម្លាំងចុះរុះរើផ្ទះនោះដែរ ឯកឧត្តម ម៉ឹង សំផន បានឧបត្ថម្ភ ជូនគ្រួសាររងប៉ះពាល់ផ្ទះដោយទឹកជំនន់ប្រមាណជិត ៣០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា២សែនរៀល ស្តង់ មុងភួយ ហើយរដ្ឋបាលខេត្តកណ្តាល បានផ្តល់ឧបត្ថម្ភស្បៀងអាហារមួយចំនួនទៀតផងដែរ៕ អត្ថបទ ស៊ុម សុខជា
ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឧបត្ថម្ភសម្ភារសម្រាប់ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់រដ្ឋបាលក្រុង-ស្រុកទាំង ១១ នៅក្នុងខេត្តកណ្ដាល។ សម្ភារៈសម្រាប់ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានឧបត្ថម្ភដល់រដ្ឋបាលក្រុង-ស្រុកទាំង ១១ រួមមាន៖ អាវពេទ្យចំនួន២១កេស ស្មើនឹង១០៥០អាវ ស្រោមដៃចំនួន ៤០កេស ស្មើនឹង៤០ប្រអប់ ម៉ាសចំនួន ២២០កេស ស្មើនឹង១១០០ប្រអប់ ទឹកសម្អាតដៃចំនួន ១១០កេស ស្មើនឹង៥២៨០ដប ជែលសម្អាតដៃចំនួន ៤៤កេស ស្មើនឹង១៣២០ដប សាប៊ូម្សៅចំនួន២២កេស ស្មើនឹង៤៤០កញ្ចប់ និងធុងបាញ់ថ្នាំចំនួន២២គ្រឿង។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវយកសម្ភារៈទាំងអស់នេះ ទៅចាត់ចែងឱ្យចំគោលដៅ ដោយផ្ដោតលើទីប្រជុំជន ផ្សារ ពិសេសប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ។ ជាងនេះទៅទៀតអភិបាលក្រុង-ស្រុក ត្រូវគៀងគស្វែងរកការជួយឧបត្ថម្ភនានា ពីសំណាក់សប្បុរសជន និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានរៀងៗខ្លួន។ ក្នុងឱកាសនោះដែរ […]