ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូន តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង យោធភូមិភាគពិសេស តាមរយៈ ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង យោធភូមិភាគពិសេស កងយោធពលខេមរភូមិន្ទ សម្រាប់បម្រើការងារមនុស្សធម៌ ក្នុងនាម សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត និងមួយចំណែកសម្រាប់ជូនដល់ សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋ ឬ គ្រួសារយោធិន ដែលមានការខ្វះខាត ឬ ជួបគ្រោះមហន្តរាយផ្សេងៗ ។ នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត សម្រាប់សមាគមអតីតយុទ្ធជន […]
ខេត្តសៀមរាប ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំសម្របសម្រួលដោយលោក ថេង សំណាង ព្រះរាជ្ញអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប បានឱ្យសមត្ថកិច្ចចម្រុះចុះឃាត់ខ្លួនលោក ស៊ឹង ប៊ុនណា ដែលជាអ្នកជំនួញមានឥទ្ធិពលម្នាក់នៅក្នុងខេត្តសៀមរាប យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាប់ពីបាញ់ឡើងលើមេឃចំនួន៤គ្រា.ប់ ដោយសារតែខឹងប្រពន្ធមិននៅផ្ទះ ខណៈពេលមកពីផឹកស៊ីវិញ។ ហេតុការណ៍ខាងលើនេះបានកើតឡើង នៅវេលាម៉ោង២២និង១៦នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ថិតនៅក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ បើយោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះថា ករណីបាញ់បោះសេរីនេះ បង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ ស៊ឹង ប៊ុនណា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរអ្នកជំនួញ នៅភូមិ-ឃុំកើតហេតុខាងលើ។ ជនសង្ស័យបានបាញ់ឡើងលើចំនួន៤គ្រា.ប់ ដោយប្រើប្រាស់អាវុធម៉ាក K59 លេខ 2249 ផលិតនៅប្រទេសរុស្ស៊ី ក្រោយពីបាញ់ហើយ ជនសង្ស័យក៏បានចូលទៅក្នុងបន្ទប់ដេកយ៉ាងរំភើយ ដោយក្នុងដៃមានកាន់កាំភ្លើ.ងទៅជាមួយផងដែរ។ សមត្ថកិច្ចបញ្ជាក់ទៀតថា ក្រោយពីផ្ទុះអាវុធភ្លាម កម្លាំងសមត្ថកិច្ចចម្រុះ ក៏ចុះបានហ៊ុមព័ទ្ធខាងក្រៅរបងផ្ទះតាំងពីយប់រហូតដល់ម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ […]
អគារទីស្ដីការក្រសួងមហាផ្ទៃតម្លៃប្រមាណ៦០ម៉ឺនដុល្លារគ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ ឯកឧត្តម ម៉ៅ ច័ន្ទតារា បានមានប្រសាសន៍ថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យត្រៀមសម្រាប់រៀបចំពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ ឯកឧត្តមបន្ដថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង នាពេលកន្លងទៅ សម្ដេចក្រឡាហោម បានយកចិត្តទុកដាក់ចំពោះការងារសាងសង់ និងរៀបចំពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ ដោយធ្វើយ៉ាងណារៀបចំពិធីនេះឡើងឱ្យអធិកអធម ដើម្បីឱ្យស័ក្ដិសមទៅនឹងអគារថ្មីនេះ។