Related Articles
ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋ យល់ដឹងអំពីសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានជំរុញដល់ថ្នាក់ដឹកនាំទាំងអស់របស់ក្រសួង ត្រូវចូលរួមផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋទូទៅឱ្យបានយល់ដឹងអំពីសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាឱ្យបានទូលំទូលាយ និងជំរុញការអប់រំបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងក្រសួងឱ្យពោរពេញដោយសមត្ថភាពបានកាន់តែច្រើនថែមទៀត។ ពាក់ព័ន្ធនឹងការងារឆ្នេរសមុទ្រកម្ពុជា យើងក៏មានច្បាប់ លិខិតបទដ្ឋានគតិយុត្តិសំរាប់គ្រប់គ្រងរួចហើយដែរ ហើយយើងក៏បានពង្រឹង និងធ្វើសវនកម្មបន្ថែមដើម្បីឱ្យសមស្របទៅតាមពេលវេលា និងកិច្ចការពារបរិស្ថាន។ រីឯបញ្ហាកាកសំណល់សំណង់ដែលនឹងមានច្រើននៅពេលខាងមុខនោះ យើងក៏ត្រូវត្រៀមរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវឬបម្លែងកាកសំណល់ទាំងនោះទៅជាគ្រឹះសំរាប់ស្ថាបនាផ្លូវក្នុងក្រុង និងខេត្តដែលមិនទាន់មានការស្ថាបនា និងជួសជុលរួចរាល់ ។
សមត្ថកិច្ចកម្ពុជាបានធ្វើការបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនប្រមាណជាង ៩០០គីឡូក្រាម និងឃាត់ខ្លួនជនជាតិចិនចំនួន ៥នាក់
សមត្ថកិច្ចកម្ពុជាបានធ្វើការបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនប្រមាណជាង ៩០០គីឡូក្រាម និងឃាត់ខ្លួនជនជាតិចិនចំនួន ៥នាក់ ក្រៅទំនប់កោះព្រាប ក្នុងដែនសមុទ្រស្ថិតនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សមត្ថកិច្ចកំពុងតែស្រាវជ្រាវស្វែងរកអ្នកដែលពាក់ព័ន្ធដើម្បីយកមកផ្តន្ទាទោស។ ការបង្ក្រាបនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលការពារព្រំដែនទឹក ។
Elon Musk ត្រូវឡើងផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មការមូលបត្រអាមេរិក ករណីសង្ស័យក្លែងបន្លំមូលបត្រពេលទិញយក Twitter
ចៅក្រមសហព័ន្ធអាមេរិក បានឲ្យដឹងនាពេលថ្មីៗនេះថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk ត្រូវតែឡើងផ្តលសក្ខីកម្មនៅចំពោះមុខគណៈកម្មការមូលបត្រអាមេរិក ដែលហៅកាត់ថា SEC ដើម្បីផ្តល់ចម្លើយពីការទិញយកបណ្តាញសង្គម Twitter កាលពីឆ្នាំ២០២២ ក្នុងតម្លៃខ្ទង់៤៤ពាន់លានដុល្លារអាមេរិក និងករណីសង្ស័យក្លែងបន្លំមូលបត្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ នៅក្នុងដីកាចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ចៅក្រមសហព័ន្ធ Laurel Beeler បានសរសេរថា «ទោះបីជា Musk និងក្រុមច្បាប់របស់លោកបានប្រកែកលើដីកាកោះហៅរបស់ SEC ក្នុងរឿងនេះក៏ដោយ ក៏និយតករហិរញ្ញវត្ថុសហព័ន្ធគឺ «មានអំណាចរបស់ខ្លួន» និង ច្បាស់លាស់បន្តស្វែងរកព័ត៌មានពាក់ព័ន្ធចំពោះការស៊ើបអង្កេត។ និយតករហិរញ្ញវត្ថុសហព័ន្ធ និង Musk ឥឡូវនេះ មានពេលមួយសប្តាហ៍ដើម្បីកំណត់កាលបរិច្ឆេទអំពីការឡើងផ្តល់សក្ខីកម្ម។