ព័ត៌មានថ្មីៗ

លោកបណ្ឌិត ឌៀប សុផលចាត់ទុក គោលនយោបាយគាំពារអតីតយុទ្ធជនដែលមិនបែងចែកពីនិន្នាការនយោបាយ គឺបាននាំមកនូវការឯកភាពជាតិមួយយ៉ាងសំខាន់

មានប្រសាសន៍ប្រាប់វិទ្យុបាយ័ននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ លោកបណ្ឌិត ឌៀប សុផល សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញទិសដៅច្បាស់លាស់ក្នុងការផ្ដល់កិច្ចការពារផ្សេងៗ ជូនប្រជាជនដែលជាអតីតយុទ្ធជនពលី និងក្រុមគ្រួសារ ដោយមិនរំលងឡើយ។ពោលគឺ តាមរយៈគោលនយោបាយនេះ បានផ្តល់ការឧបត្ថម្ភប្រចាំខែ ការកសាងលំនៅឋាន និងការផ្ដល់ដីសប្បទានសម្រាប់អតីតយុទ្ធជននៅទូទាំងប្រទេស។
បើតាមលោកបណ្ឌិត “ចំពោះគោលនយោបាយគាំពារអតីតយុទ្ធជន ដែលមិនបានបែងចែកពីនិន្នាការនយោបាយ ក៏បាននាំមកនូវការឯកភាពជាតិមួយយ៉ាងសំខាន់។លើសពីនេះ តាមរយៈគោលនយោបាយនេះ ក៏បានជួយស្អំផ្លូវចិត្តដល់អតីតយុទ្ធជន ឲ្យចៀសបំផុតពីភាពឯកកោ និងខិតខំប្រឹងប្រែងតស៊ូក្នុងជំវិតបន្តទៀតផងដែរ”។
nmr