ព័ត៌មានថ្មីៗ

ប្អូនស្រី ភេន ចន្នី អាយុ 36ឆ្នាំ មានអាការហត់ និងញ័រដេីមទ្រូងជាប្រចាំអស់រយៈពេលយូរឆ្នាំ

ដោយទឹកចិត្តមេត្តាសន្តោសពីសំណាក់សម្តចមហាបវរធិបតី និង លោកជំទាវបណ្ឌិត, លោកទាំងទ្វេបានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) បញ្ជូនប្អូនស្រីមកទទួលការព្យាបាលនៅមជ្ឍមណ្ឌលជំងឺបេះដូង និងមនុស្សចាស់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ក្រោយពីទទួលបានការពិនិត្យក្រុមគ្រូពេទ្យឯកទេសបេះដូងរកឃេីញថាបងស្រីមានបញ្ហាហេីមសួត និងបេះដូងដេីរខុសចង្វាក់ធ្ងន់ធ្ងរ (Acute pulmonary edema and Atrial Fibrillation) ។ បន្ទាប់ពីទទួលបានការព្យាបាល បច្ចុប្បន្ន ប្អូនស្រីបានធូរស្បើយ និងមានសុខភាពរឹងមាំ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍រំភើបរីករាយ និងការគោរពអរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។

 

រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងថ្លៃអាហារ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៕

 

សូមអរគុណក្រុមគ្រូពេទ្យ TYDA

 

🌐 Hun Manet

🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia

🌐 Instagram

🌐 X(Twitter)

🌐 YouTube

🌐 Tiktok

 

#TYDA #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #peaceofcambodia

nmr