នៅរសៀលថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាលើការងាររៀបចំសន្និបាតវិស័យយុត្តិធម៌។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងសមាជិកក្រុមការងារផងដែរ ដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗបន្ថែមដល់ក្រុមការងារ សម្រាប់យកទៅរៀបចំសន្និបាតវិស័យយុត្តិធម៌ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែមីនា ខាងមុខនេះ។