រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងប្រទេសអ៊ីស្រាអែលបានប្រកាស កាលពីថ្ងៃពុធថា រដ្ឋាភិបាលអ៊ីស្រាអែលបានអនុម័តការប្រើប្រាស់សេវាអ៊ីនធឺណិតផ្កាយរណប Starlink របស់លោក Elon Musk ទាំងនៅក្នុងអ៊ីស្រាអែល និងផ្នែកខ្លះ នៃតំបន់ហ្គាហ្សាស្ទ្រីប។
នៅក្រោមកិច្ចព្រមព្រៀងនេះ Starlink នឹងគាំទ្រការចូលប្រើអ៊ីនធឺណិត នៅមន្ទីរពេទ្យនៅតាមទីវាលគ្រប់គ្រងដោយពេទ្យមកពីប្រទេសអេមីរ៉ាត អារ៉ាប់រួម ស្ថិតក្នុងទីក្រុង Rafah ភាគខាងត្បូងនៃ Gaza ជាមួយនឹងការពង្រីកបន្ថែមទៀតនៅក្នុងទឹកដីដែលត្រូវបានឡោមព័ទ្ធ ក្រោមការយល់ព្រមពីអ៊ីស្រាអែល។
បណ្តាញផ្កាយរណបក្នុងគន្លងផែនដីទាបរបស់ Starlink អាចផ្តល់អ៊ីនធឺណិតទៅកាន់ទីតាំងដាច់ស្រយាល ឬតំបន់ដែលបានបិទហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងបានធម្មតា។ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត