រាជធានីភ្នំពេញ ៖ ហេតុការណ៍នេះដែរ បានបង្កអោយមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨និង ២០នាទីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ស្ត្រីម្នាក់បានមកស្រែកឡាំប៉ា នៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ដើម្បី ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងរកយុត្តិធម៌ជូនគាត់ ខណៈប្តីរបស់គាត់រួម និងស្ត្រីជាស្រីស្នេហ៍ បានប្រើហិ.ង្សាមកលើរូបគាត់ តែមិនមានសមត្ថកិច្ចណាជួយគាត់នោះទេ ។ ស្ត្រីជាប្រពន្ធឈ្មោះ ស្រុន សៀងលី ន អាយុ៣៦ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក រាជធានិភ្នំពេញ ។ ចំណែកបុរសជាប្តីឈ្មោះ ដួង ឧត្តម អាយុ៤៧ឆ្នាំ មុខរបរមន្ត្រីនគរបាល សក្តិ៣ នៃប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ។ គ្រូសារនេះមានកូនចំនួន៤នាក់ (ស្រី២នាក់ និងប្រុស២នាក់) ។ តាមការរៀបរាប់របស់ស្ត្រីខាងលើបានឱ្យដឹងថា រូបគាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយបុរសជាប្តី តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ ដោយរួមរស់ជាមួយគ្នាបានកូនចំនួន៤នាក់ (ប្រុស២នាក់ និងស្រី២នាក់) លុះមកឆ្នាំ២០១៨ ប្តីរបស់គាត់ដែលជាមន្ត្រីនគរបាលប៉ុស្តិ៍បឹងសាឡាង បានលួចមានទំនាក់ទំនង ស្នេហាជាមួយនឹងនារីផ្សេងទៀត […]
ការបញ្ជាក់នេះ ធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត ២ពាន់នាក់។
នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រមាណជាង ៣០០ នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួនប្រមាណ ២.៩៣៨ នាក់ ស្មើនឹង ៥.១៦៦ ករណី កំពុងរស់នៅភូមិគ្រើល ឃុំពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ។ ការពិនិត្យ និងព្យាបាលនេះ បានប្រព្រឹត្តទៅក្នុងបរិវេណ អនុវិទ្យាល័យ-បឋមសិក្សា ហ៊ុនសែនគ្រើលអណ្តូងពោធិ៍ ដោយមានការចូលរួមផងដែរពីសំណាក់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ។ មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតីនាយករដ្ឋមន្រ្តី លោកតែងយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។ ជាក់ស្ដែង ថ្ងៃនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះពិនិត្យ និងព្យាបាលជំងឺទាំងអស់ រួមមាន៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, […]