ក្នុងឱកាសប្រកបដោយក្តីខ្សឹបខ្សួលរំជួលចិត្តជាអនេកនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវក្តីក្រៀមក្រំ យ៉ាងក្រៃលែង ពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកទុក្ខ ជូនចំពោះ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារដែលបានបាត់បង់អ្នកម្តាយ អ្នកម្តាយក្មេក ជីដូន ជីដូន ជីទួត ជាទីស្រឡាញ់ក៏ដូចជាអ្នកមានគុណជាទីគោរពបំផុត ព្រមទាំងជាម្លប់ដ៏ត្រជាក់កក់ក្ដៅរបស់ក្រុមគ្រួសារ។ ស្ថិតក្នុងទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់មហាឧបាសិកា មួង ហ៊ុនយី សូមបានចាប់បដិសន្ធិនិងសោយសុខក្នុងឋានសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវការ រំលែកទុក្ខដ៏ក្រៀមក្រំនេះ អំពីយើងខ្ញុំទាំងអស់គ្នា៕
Related Articles
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កងទ័ពជើងគោក ប្តេជ្ញាការពារអង្គព្រះមហាក្សត្រ ប្រឆាំងដាច់ខាតចំពោះរាល់អំពើខុសច្បាប់ដែលញុះញង់ឱ្យបែកបាក់សាមគ្គីភាពជាតិ
ភ្នំពេញ: ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ការប្រមាថលើអង្គព្រះមហាក្សត្រ គឺជាទង្វើខុសច្បាប់ អសីលធម៌ និងមិនមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋ ដូច្នេះ ក្នុងនាមជាកងកម្លាំងដែលមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ កងទ័ពជើងគោក សូមប្តេជ្ញាការពារអង្គព្រះមហាក្សត្រ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ សន្តិភាព និងការបង្រួបបង្រួមជាតិ ដើម្បីធានាការពារនិរន្តរភាព និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ ដោយប្រឆាំងដាច់ខាតចំពោះរាល់អំពើខុសច្បាប់ទាំងឡាយណា ដែលញុះញង់ឱ្យបែកបាក់សាមគ្គីភាពជាតិ។ ពិតណាស់ តាមរយៈប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា គឺបានសបញ្ជាក់ហើយថា ការបែកបាក់សាមគ្គីបាននាំមកនូវសង្រ្គាម ដែលជាសត្រូវរួមរបស់ប្រជាជាតិខែ្មរទាំងមូល។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធអគារទីបញ្ជាការ និងសមិទ្ធផលនានា របស់បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក នៅកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានអង្គការពុទ្ធសាសនិកពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូអង្គការពុទ្ធសាសនិកពិភពលោក ដឹកនាំដោយឯកឧត្ដម Phallop Thaiarry ជាប្រធានអង្គការពុទ្ធសាសនិកពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្ដម Phallop Thaiarry បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានផ្ដល់គោរមងាកិត្តិយស «ពុទ្ធមាមកាភិបាល» ជូនដល់សម្ដេចតេជោព្រោះថា សម្ដេចតេជោបានចូលរួមចំណែកយ៉ាងច្រើនក្នុងការស្វែងរកសន្តិភាព ការអភិវឌ្ឍ ការធ្វើឲ្យសាសនាបានរស់ឡើងវិញនៅកម្ពុជា និងការធ្វើសុខដុមនីយកម្មសាសនា ដែលជាការងារបម្រើមិនត្រឹមតែកម្ពុជាទេ ប៉ុន្តែបម្រើឲ្យមនុស្សជាតិ ដែលកិច្ចការនេះ ចាំបាច់ត្រូវកត់ត្រាទុក ក្នុងប្រវត្តិសាស្ត្រតាមរយៈគោរពជូនសម្ដេចតេជោនូវគោរមងានេះ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការទទួលបានគោរមងារនេះ គឺជាកិត្តិយសណាស់ ហើយក៏ជាមោទនភាពណាស់ដែរ។ សម្ដេចតេជោ នឹងខិតខំថែមទៀតដើម្បីលើកស្ទួយវិស័យសាសនាផង និងធ្វើសុខដុមនីយកម្មសាសនាផង មិនត្រឹមតែរវាងព្រះពុទ្ធសាសនាទេ ប៉ុន្តែរវាងសាសនាខុសគ្នាផង៕
ប្រយ័ត្ន! ខេត្តចំនួនប្រាំពីររបស់កម្ពុជាមានអត្រាជំងឺគ្រុនចាញ់ខ្ពស់បំផុត
នៅកម្ពុជា ខេត្តចំនួនប្រាំពីរកំពុងតែតស៊ូជាមួយនឹងជំងឺគ្រុនចាញ់ ដែលមានអត្រាអ្នកកើតជំងឺនេះខ្ពស់ជាងបណ្តាខេត្តផ្សេងៗទៀតនៅទូទាំងប្រទេស។ ខេត្តទាំងនេះមាន ស្ទឺងត្រែង មណ្ឌលគីរី កំពង់ស្ពឺ រតៈគិរី ព្រះវិហារ ពោធិសាត់ និងខេត្តក្រចេះ។ ក្នុង រយៈពេលបួនខែដើម ឆ្នាំ ២០២៤នេះ ខេត្តទាំងប្រាំពីរមានករណីជំងឺគ្រុនចាញ់សរុប ១៨៧ ក្នុងចំណោម ២០១ ករណីនៅ២៥រាជធានីខេត្ត។ ក្នុងនោះខេត្តស្ទឹងត្រែងមានអត្រាជំងឺនេះខ្ពស់ជាងគេរហូតដល់ទៅ ៩៦ករណី ខេត្តមណ្ឌលគីរីមាន ៤២ករណី។ ចំណែក ខេត្តប្រាំផ្សេងទៀតមានអត្រាចន្លោះពី៥ទៅជិត២០ករណី។ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ អត្រាកើតជំងឺគ្រុនចាញ់នេះបានថយចុះជាង៦០ភាគរយ ក៏ប៉ុន្តែ លោក វេជ្ជបណ្ឌិត ស៊ីវ សុវណ្ណារ័ត្ន ប្រធានការិយាល័យបច្ចេកទេសនៃ មជ្ឈមណ្ឌល ជាតិប្រយុទ្ធ នឹងជំងឺ គ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្រ្ត បានប្រាប់ទូរទស្សន៍អប្សរាថា ភាពងាយរងគ្រោះជាពិសេសសម្រាប់ខេត្តទាំង៧នោះ គឺនៅតែខ្ពស់។ នេះដោយសារតែទីតាំងភូមិសាស្ត្រ ដូចជាស្ថិតនៅតំបន់ដាច់ស្រយាលខ្ពង់រាប និងកន្លែងមានព្រៃឈើច្រើនជាដើម។