ព័ត៌មានថ្មីៗ

សារលិខិតរំលែកទុក្ខជូនចំពោះ ឯកឧត្តមបណ្ឌិតសុខ ចាន់ភក្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីគោរពដ៏ខ្ពង់ខ្ពស់

ក្នុងនាមរូបខ្ញុំផ្ទាល់ និងសមាជិក សមាជិកា អិន អឹម អ ធីវី ញូស៍ សូមសម្តែង នូវ ទុក្ខដ៏ក្រៀមក្រំ និងភាពក្តុកក្តួលរំជួលចិត្តឥតឧបមា ជូនចំពោះ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ចំពោះដំណឹងនៃមរណៈភាពរបស់ មហាឧបាសិកា មួង ហ៊ុនយី ដែលត្រូវជាម្តាយ បង្កើត បានទទួលអនិច្ចកម្ម នៅថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនាឆ្នាំ២០២៤ វេលាម៉ោង០៦:៥៦ នាទី ព្រឹក ក្នុងជន្មាយុ៧៤ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសប្រកបដោយក្តីខ្សឹបខ្សួលរំជួលចិត្តជាអនេកនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវក្តីក្រៀមក្រំ យ៉ាងក្រៃលែង ពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកទុក្ខ ជូនចំពោះ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារដែលបានបាត់បង់អ្នកម្តាយ អ្នកម្តាយក្មេក ជីដូន ជីដូន ជីទួត ជាទីស្រឡាញ់ក៏ដូចជាអ្នកមានគុណជាទីគោរពបំផុត ព្រមទាំងជាម្លប់ដ៏ត្រជាក់កក់ក្ដៅរបស់ក្រុមគ្រួសារ។ ស្ថិតក្នុងទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់មហាឧបាសិកា មួង ហ៊ុនយី សូមបានចាប់បដិសន្ធិនិងសោយសុខក្នុងឋានសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវការ រំលែកទុក្ខដ៏ក្រៀមក្រំនេះ អំពីយើងខ្ញុំទាំងអស់គ្នា៕

nmr