ព័ត៌មានថ្មីៗ

ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រព័ត៌មានមួយ ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ


2024-03-18 04:43pm
(ភ្នំពេញ)៖ លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាប័ណ្ណគេហទំព័រសារព័ត៌មានមួយ ដោយសារម្ចាស់អង្គភាពបានបំពានយ៉ាងធ្ងន់ធ្ងរនូវក្រមសីលធម៌វិជ្ជាជីវៈ មិនអនុវត្តតាមនីតិវិធី មិនទទួលយកការណែនាំ និងបន្ដបំពានលើលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ក្នុងប្រកាសដែលបណ្ដាញព័ត៌មាន NMR TV ទទួលបាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា គេហទំព័រដែលត្រូវបានលុបអាជ្ញាប័ណ្ណនោះឈ្មោះ www.lifeandsport.news ៕
ខាងក្រោមនេះ ការលិខិតរបស់រដ្ឋមន្ដ្រីក្រសួងព័ត៌មាន៖

nmr