ព័ត៌មានថ្មីៗ

រសៀលថ្ងៃថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះ

បានចាត់លោកបណ្ឌិត ឌីម សុខុន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី និងជាជំនួយការផ្ទាល់របស់ ឯកឧត្តមរដ្ឋលេខាធិការ និងសហការី នាំយកថវិកាសរុបចំនួន២,០០០,០០០រៀល ពីការចូលរួមជួយឧបត្ថមរបស់ក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី ទៅប្រគល់ជូនរដ្ឋបាលស្រុចិត្របុរី ដើម្បីចូលរួមជួយសម្រួលការរៀបចំកម្មវិធីសង្គ្រាន្តស្រុក នៅវត្តសម្តេចព្រះនាគវ័នវរៈពោធិ៍ ភូមិសំបុក ឃុំសំបុក ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ តាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តក្រចេះ៕

 

nmr