យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា សម្រាប់រយៈពេល០៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប សរុបមានចំនួនប្រមាណ ១ ២៣៩ ៨០៨ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ១៦ ៨០៨ នាក់ ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ៦៦០ ០០០ នាក់ បងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ ៥៦៣ ០០០ នាក់។
Related Articles
សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនដល់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង យោធភូមិភាគពិសេស កងទ័ពជើងគោក នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង តាមរយ:ឧត្ដមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។ នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត សម្រាប់កងកម្លាំងដែលកំពុងបំពេញបេសកកម្មនៅមូលដ្ឋានឈរជើងរបស់ខ្លួន ទាំងលើសុខទុក្ខ សុខុមាលភាព និងស្ថិរភាពនៃប្រតិបត្តិការប្រចាំថ្ងៃរបស់អង្គភាព ក៏ដូចជាជួយដល់សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងអ្នកទទួលរងគ្រោះមហន្ដរាយផ្សេងៗ ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 […]
ឯកឧត្តមបណ្ឌិត សួន សុខឌឿន អគ្គនាយក ក្រុមហ៊ុន អិន អឹម អ គ្រុប ផ្ញើសារអបអរសាទរជូន ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ដែលត្រូវបានព្រះមហាក្សត្រ តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត សួន សុខឌឿន អគ្គនាយក ក្រុមហ៊ុន អិន អឹម អ គ្រុប បានផ្ញើសារ អបអរសាទរ និងជូនពរ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។ ឆ្លៀតក្នុងឱកាសដ៏ល្អប្រពៃថ្លៃថ្លានេះផងដែរ យើងខ្ញុំសូមថ្លែងការសរសើរដោយសុទ្ធចិត្តបំផុតចំពោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ដែលមានស្វាមីភក្តិចំពោះរាជបល្ល័ង្ក ការពារ គោរពព្រះពុទ្ធសាសនា និងចូលរួមការពារនិរន្តរភាពរាជានិយមនៃព្រះរាជាណាចក្រកម្ពុជា។ ជាថ្មីម្តងទៀត យើងខ្ញុំសូមប្រសិទ្ធពរជ័យមហាប្រសើរជូនចំពោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបដោយព្រះពុទ្ធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សហភាពអឺរ៉ុប បើកការស៊ើបអង្កេតលើការឧបត្ថម្ភធនរបស់ចិន សម្រាប់ក្រុមហ៊ុនអ្នកផលិតរថយន្តអគ្គិសនី
អឺរ៉ុប៖សហភាពអឺរ៉ុបបើកការស៊ើបអង្កេតលើការឧបត្ថម្ភធនរបស់ប្រទេសចិនសម្រាប់ក្រុមហ៊ុនអ្នកផលិតរថយន្តអគ្គិសនី ចំពេលមានការព្រួយបារម្ភថា ជំនួយបែបនេះរបស់ចិនកំពុងជះផលប៉ះពាល់ដល់ក្រុមហ៊ុនអឺរ៉ុប។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានផ្សេងៗ រួមមានរ៉យទ័រ។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន បានប្រាប់សមាជិកសភាសហភាពអឺរ៉ុបកាលពីថ្ងៃពុធថា៖ «ឥឡូវនេះ ទីផ្សារពិភពលោករងការជោរជន់ដោយរថយន្តអគ្គិសនីរបស់ចិន ដែលមានតម្លៃថោក ហើយតម្លៃឡានទាំងនោះនៅតែថោក ដោយសារតែការឧបត្ថម្ភធនធំពីរដ្ឋ។ នេះគឺជាការបង្ខូចទីផ្សាររបស់យើង»។ គួរបញ្ជាក់ថា មេដឹកនាំរបស់ចិន បានជួយធ្វើឱ្យប្រទេសខ្លួនក្លាយជាទីផ្សារដ៏ធំបំផុតសម្រាប់យានជំនិះអគ្គិសនី ដោយការវិនិយោគប្រាក់ឧបត្ថម្ភធនរាប់ប៊ីលានដុល្លារ ដើម្បីនាំមុខមុនគេក្នុងឧស្សាហកម្មដ៏ជោគជ័យមួយនេះ។ ការណ៍នេះ ធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តសកល ប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងតំបន់របស់ខ្លួន ពីម៉ាកយីហោចិនដែលកំពុងដណ្តើមចំណែកទីផ្សារ៕