ព័ត៌មានថ្មីៗ

កម្ពុជានាំចេញត្រីងៀតជាផ្លូវការលើកដំបូង ជិត ៥តោន ទៅកាន់ប្រទេសអូស្ត្រាលី

អ្នកស្រី ស៊ឹម សេរីរ័ត្ន ម្ចាស់សហគ្រាស Home Taste Food ដែលមានទីតាំងនៅខេត្តសៀមរាប បានសាកល្បងនាំចេញត្រីងៀតខ្មែរលើកដំបូងចំនួន ៤.៧តោន ជាផ្លូវការទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាព ផលិតផល ជលផលកម្ពុជា ហៅកាត់ថា (CQS)។ នេះបើតាមការឱ្យដឹងពី លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកមុ្ម រុក្ខាប្រមាញ់ និងនេសាទ ។

 

លោក ជំទាវ អ៊ឹម រចនា នៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថា ការនាំចេញលើកដំបូងជាលក្ខណៈផ្លូវការនេះមានប្រភេទត្រីកែច្នៃចំនួន ៣ប្រភេទ ក្នុងនេះរួមមាន ៖ ត្រីងៀត ត្រីឆ្អើរ និងត្រីបង្ហើម ធ្វើឡើងដោយដឹកតាមកប៉ាល់ ដែលមានបំពាក់ប្រព័ន្ធត្រជាក់ក្នុងបរិមាណ ៤.៧តោន ដើម្បីយកទៅលក់នៅលើទីផ្សារប្រទេសអូស្ត្រាលី ។

nmr