នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) កម្ពុជា ផែនការងារប្រឆាំងការរត់ពន្ធអាវុធ ដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ស្ដីពីក្រុមការងារការរត់ពន្ធអាវុធ លើកទី៣ នៃឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមពី បណ្ដាប្រទេសអាស៊ាន និងតំណាងពីលេខាធិការដ្ឋានអាស៊ានផងដែរ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សៅ ប៊ុនលាភ អនុប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការចូលរួមពីក្រុមការងារពាក់ព័ន្ធផងដែរ។ គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំលើកទី៣នេះ ប្រទេសសមាជិកអាស៊ានទាំង១០តម្រូវឲ្យធ្វើបទបង្ហាញខ្លីស្ដីពីបច្ចុប្បន្នភាពនៃយុទ្ធសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិលើការងារប្រឆាំងការរត់ពន្ធអាវុធ និងរួមគ្នាពិភាក្សាលើឯកសារពាក់ព័ន្ធនឹងការអនុវត្ត និងទិសដៅស្ដីពីការរត់ពន្ធអាវុធ៕ ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា +17 194194 18 Comments 57 Shares Like Comment Share
ខេត្តកំពង់ធំ ៖ បច្ចុប្បន្ននៅក្នុងក្រុងស្ទឹងសែន ពលរដ្ឋតែងតែសង្កេតឃើញមានហ្វូងគោដើរបង្កភាពអនាធិបតេយ្យពាសពេញក្រុង ហើយតាមរយៈហ្វូងគោទាំងអស់នោះ គឺតែងតែដើរបេះបោចផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការជាដើម ។ ដោយសារតែផលរំខានពីហ្វូងគោខាងលើនេះហើយ ទើបប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរក្រុងស្ទឹងសែន សូមមេត្តាជួយចាត់វិធានការឲ្យបានតឹងរឹងបំផុតចំពោះម្ចាស់គោ ដែលតែងតែលែងហ្វូងគោឲ្យដើរបង្កភាពអនាធិបតេយ្យ ។ ហើយហ្វូងគោទាំងនោះតែងតែដើរបេះបោចផលដំណាំរបស់ពលរដ្ឋ និងដើរជាន់ទុយោទឹករបស់ពួកគាត់ បណ្តាលឲ្យបែកជាដើម ព្រមទាំងអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវទីសាធារណៈទៀតផង ព្រោះដោយសារតែហ្វូងគោទាំងនោះគ្មានខ្សែចងនោះទេ ជាក់ស្តែងដូចរូបថតដែលត្រូវបានអ្នកសារព័ត៌មានបានថតនៅព្រឹក០៥ ខែកញ្ញា ឆ្នាំ២០២២នេះជាដើម។ បើតាមពលរដ្ឋបានឱ្យដឹងថា បើម្ចាស់គោនៅតែបន្តលែងគោទាំងហ្វូងៗឲ្យដើរបង្កផលប៉ះពាល់ដល់ផលដំណាំរបស់ពួកគាត់យ៉ាងដូច្នេះ ហើយអាជ្ញាធរនៅតែមិនមានវិធានការទៀតនោះ តើឲ្យពួកគាត់សង្ឃឹមអ្នកណា បើផលដំណាំរបស់ពួកគាត់ដែលខិតខំដាំបានផលបន្តិចបន្តួចនៅតាមរបងផ្ទះក្នុងក្រុងស្ទឹងសែន ឲ្យតែភ្លេចខ្លួនបន្តិច ឬក៏ភ្លេចបិទទ្វាររបង ស្របពេលហ្វូងគោទាំងនោះដើរទៅចំនោះ គឺវាចូលស៊ី និងជាន់ខ្ទេចខ្ទីអស់គ្មានសល់នោះទេ។ អាស្រ័យហេតុដូច្នេះហើយ ទើបប្រជាពលរដ្ឋ សូមឲ្យអាជ្ញាធរក្រុង ជួយមានវិធានការចំពោះបញ្ហាខាងលើនេះ ឲ្យមានប្រសិទ្ធភាពបំផុត។ ពាក់ព័ន្ធបញ្ហាខាងលើនេះ លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន មិនអាចសុំប្រសាសន៍ឆ្លើយបំភ្លឺបានទេ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយសារទូរស័ព្ទរបស់លោកមិនអាចទំនាក់ទំនងបាន។
ភ្នំពេញៈ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារលិខិតស្តីពីការចាប់ផ្ដើមបើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភក្រោម កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាក ផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១។ យោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៩ ខែមិថុនា នេះបានឲ្យដឹងថា ថ្ងៃនេះ សម្តេចមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមជម្រាបជូនជនរួមជាតិទាំងអស់ឱ្យបានជ្រាបថា រាជរដ្ឋាភិបាលនឹងចាប់ផ្តើមបើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃនេះតទៅ ជូនប្រជាពលរដ្ឋ និងគ្រួសារគោលដៅ ដូចតទៅ៖ ១. ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព នៅក្នុងតំបន់ក្រោមការអនុវត្ត វិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ។ ២. កម្មករ -និយោជិត ដែលបម្រើការងារនៅតាមរោងចក្រ-សហគ្រាសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប នៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ។ ៣. ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែក ជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ […]