ជនសង្ស័យឈ្មោះ ធី សុខឿត ហៅ ផៃ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល០៩និង១០នាទី ។
ជនសង្ស័យបានបានធ្វើសកម្មភាពរំលោភសេពសន្ថវៈជាមួយជនរងគ្រោះជាអនីតិជន ឈ្មោះ ញ៉ក់ ស្កាយ ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៩និង០០នាទី នៅចំណុចក្រុមទី១៥ ភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល បានសម្រេចចំនួន០១លើក ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិសកម្មភាពខាងលើពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននគរបាលស្រុកថ្មគោល កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕