ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានថ្លែងការកោតសសើរចំពោះក្លឹបកីឡាវាយសីTR HOPE ដែលបានរួមចំណែក បង្កើតនូវព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៤ ផ្តល់ឱ្យកីឡាករកីឡាការិនីវ័យក្មេង វ័យកណ្តាលនិងកីឡាករកីឡាការិនីវ័យចំណាស់បានប្រកួតប្រជែងគ្នាបញ្ចេញនូវសមត្ថភាព និងទទួលបានសុខភាព ពិសេស គឺ បានចូលរួមចលនាលើកកម្ពស់វិស័យកីឡាវាយសីនៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែរីកចំរើន ឆ្លើយតបទៅនិងទិសដៅរាជរដ្ឋាភិបាលប្រជាពលរដ្ឋម្នាក់ចេះលេងកីឡាមួយប្រភេទ។
ការថ្លែងកោតសសើររបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក្នុងពិធីបិទការប្រកួតកីឡាវាយសីជ្រើសរើសជើងឯក TR HOPE ឆ្នាំ២០២៤ នាល្ងាចថ្ងៃទី២ ខែ មិថុនា ឆ្នាំ២០២៤ ។