ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងពន្លឿននូវការដោះស្រាយ និងពិនិត្យលទ្ធភាពជាក់ស្តែងដើម្បីកាត់ឆ្វៀលដីតំបន់២ និងតំបន់៣ដែលពលរដ្ឋបានអាស្រ័យផល និងរស់នៅយូរឆ្នាំ ដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ ជាមួយទឹកមុខសប្បាយរីករាយ បងប្អូនប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការសម្រេចដ៏ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុន សែន និងចាត់ទុកថានេះជាការដឹងសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។ អន្តរក្រសួង(ក្រសួងដែនដី, ក្រសួងបរិស្ថាន, ក្រសួងធនធានទឹក, ក្រសួងកសិកម្ម, ក្រសួងអភិវឌ្ឍន៍ជនបទ) និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី បានចុះពិនិត្យសិក្សាលម្អិតបន្ថែមឲ្យម៉ត់ចត់ពីការកាត់ឆ្វៀល និងរំកិលព្រំដីតំបន់២ តំបន់៣ នៅក្នុងស្រុកកំពង់លែង និងតាមបណ្តាស្រុកជាប់ដងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងជូនប្រជាជន តាមបទបញ្ជាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី០១ ខែមិចុនា ឆ្នាំ២០២២ ។ ឯកឧត្តម ជា សុផារ៉ា បានថ្លែងថា៖ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងពន្លឿននូវការដោះស្រាយ និងពិនិត្យលទ្ធភាពជាក់ស្តែងដើម្បីកាត់ឆ្វៀលដីតំបន់២ និងតំបន់៣ដែលពលរដ្ឋបានអាស្រ័យផល និងស់នៅយូរឆ្នាំ ដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ ថ្ងៃនេះ […]
ភ្នំពេញ : ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា “អរគុណសន្តិភាព” គឺមានន័យថា ជាការប្រែក្លាយពីស្ថានភាពសង្រ្គាមដែលបង្កនូវវិនាសកម្ម និងសោកដនាកម្មដល់ប្រជាពលរដ្ឋ ឱ្យទៅជាស្ថានភាពភាពនៃការរស់រានមានជីវិត និងភាពសកម្មរស់រវើក ទាំងផ្នែកសេដ្ឋកិច្ច-សង្គម ដែលនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងការរីកចម្រើនរុងរឿងថ្កើនថ្កានដល់ជាតិ និងប្រជាជន។ ជាក់ស្តែង នៅក្នុងស្រុកសំឡូតនេះផ្ទាល់ ដែលធ្លាប់ឆ្លងកាត់ផ្ទាល់នូវដំណាក់កាលនៃប្រវត្តិសាស្ត្រ ដែលពោរពេញដោយការបំផ្លិចបំផ្លាញ និងវិនាសកម្មបង្កឡើងដោយសង្គ្រាម ប៉ុន្តែសព្វថ្ងៃតំបន់អតីតសមរភូមិមួយនេះ ដែលពីមុនពោរពេញដោយផ្ទៃដីចម្ការមីនដ៏គ្រោះថ្នាក់ បានប្រែមុខមាត់ និងក្លាយមកជាតំបន់អភិវឌ្ឍប្រកបដោយសក្តានុពល ហើយប្រជាពលរដ្ឋអាចរស់នៅ និងប្រកបការងារគ្រប់មុខរបរ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រកបដោយសេចក្តីសុខសុភមង្គល។ ការថ្លែងនេះ ក្នុងពិធីផ្ទេរ-ប្រគល់សមិទ្ធផលគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី១ និងការបើកគម្រោងថ្មីដំណាក់កាលទី២ ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន (ស្រុកសំទ្បូត នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអរគុណចំពោះរាជរដ្ឋាភិបាល កងកម្លាំងស្វ័យការពារ និងប្រជាជនជប៉ុន ដែលបានជួយកម្ពុជារហូតមក ទាំងការចូលរួមក្នុងដំណើរការស្វែងរក និងថែរក្សាសន្តិភាព ព្រមទាំងការស្តារ និងអភិវឌ្ឍន៍កម្ពុជាលើគ្រប់វិស័យ ជាពិសេសការខិតខំចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យបោសសម្អាតមីន […]
រាជធានីភ្នំពេញ៖ ទន្ទឹមការស្នើសុំនោះ ប្រជាពលរដ្ឋ ក៏បានរិះគន់ និងថតបង្ហោះនៅក្នុងបណ្តាញសង្គម ពីបង្គោលភ្លើង នៅកណ្តាលផ្លូវផងដែរ។ ប្រជាពលរដ្ឋ បានអោយដឹងថា បង្គោលភ្លើងនេះ ស្ថិតនៅមាត់ប្រឡាយ ដើមឡើយជាផ្លូវដី។ ក្រោយមក ក្រុមហ៊ុនបុរី បានចាក់បេតុង ពង្រីកផ្លូវ តាមមាត់ប្រឡាយ ជាហេតុធ្វើអោយបង្គោលភ្លើងនេះ មើលទៅស្ថិតនៅកណ្តាលផ្លូវ ហើយក៏បានបង្កឱ្យកើតមានគ្រោះថ្នាក់ជាញឹកញាប់ ពិសេសនៅពេលយប់។ បង្គោលភ្លើង ប្រមាណ ៣ដើម បានដាំនៅកណ្តាលផ្លូវបេតុង បង្កឱ្យស្ទះចរាចរណ៍ និងកើតមានគ្រោះថ្នាក់ជាញឹកញាប់ ធ្វើឱ្យប្រជាពលរដ្ឋ រិះគន់ជាខ្លាំង និងទទួចស្នើសុំដល់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ មេត្តាជួយអន្តរាគមន៍ ទៅក្រុមហ៊ុនអគ្គិសនីកម្ពុជា ដើម្បីដកចេញ ដាក់គៀន ដើម្បីបញ្ច្រៀសនូវការគ្រោះថ្នាក់ជាយថាហេតុ។ បង្គោលភ្លើង ដែលបង្កគ្រោះថ្នាក់នេះ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ លោកប្រធានភូមិព្រៃសិលា បានឱ្យដឹងថា ដោយមានការគិតគូរពីសុវត្តិភាពអ្នកដំណើរ អាជ្ញាធរសង្កាត់ ខណ្ឌ ក៏បានស្នើសុំទៅខាងក្រុមហ៊ុនអគ្គិសនីកម្ពុជា EDC រួចហើយ ដើម្បីដកចេញ ដាក់នៅគៀនផ្លូវ សម្រួលចរាចរណ៍ និងបញ្ជ្រៀសគ្រោះថ្នាក់។ តែខាងក្រុមហ៊ុន […]