ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង សម្រេចលុបឈ្មោះក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជនចំនួន៣២ ដែលប្រកាសក្ស័យធន និងពុំមានសកម្មភាព

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ចំនួន៣២ក្រុមហ៊ុន ដែនបានប្រកាសក្ស័យធន់ និងពុំមានសកម្មភាពបម្រើសេវាកម្ម។
ការសម្រេចលុបឈ្មោះក្រុមហ៊ុន ទាំង៣២នេះ គឺដោយសារក្រសួងមហាផ្ទៃ បានពិនិត្យ និងស្រាវជ្រាវឃើញថា ក្រុមហ៊ុនខាងលើនេះ បានបង្កើតភ្នាក់ងារសន្ដិសុខឯកជនធ្វើសេវាកមុ្ម ប៉ុន្ដែត្រូវបានប្រកាសក្ស័យធន និងពុំមានសកម្មភាពបម្រើសេវា ដោយពុំអនុលោមតាមមាត្រា១ នៃអនុក្រឹត្យលេខ ២៨៩ អនក្រ.បក ស្ដីពីការគ្រប់គ្រងសន្ដិសុខឯកជន៕

ខាងក្រោមនេះ ជាលិខិតរបស់សម្ដេចក្រឡាហោម ស ខេង៖

nmr