ព័ត៌មានថ្មីៗ

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៩៧ ថ្ងៃបង្កើតកងទ័ពរំដោះប្រជាជនចិន NMR ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤–

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីពិធីអបអរខួបអនុស្សាវរីយ៍ លើកទី៩៧ ថ្ងៃបង្កើតកងទ័ពរំដោះប្រជាជនចិន នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងលោកវរសេនីយ៍ឯកពិសេស Tang Hao នាយការិយាល័យអនុព័ន្ធយោធាអមស្ថានទូតចិន ប្រចាំនៅកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

 

រូបថត៖ សិរី ឧត្តម

——

nmr