សមាគមសិល្បករខ្មែរ រួមគ្នាថែរក្សា ការពារ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ ទេសចរណ៍ និង កេរដំណែលដ៏មហិមារបស់ដូនតា ឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងជានិច្ចនិរន្តន៍ ល្បីសុះសាយនៅលើសកលលោក ។
នេះគឺជាការលើកឡើងរបស់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ក្នុងក្នុងព្រឹត្តិការណ៍ “ស្នាមញញឹមកម្ពុជា” ដែលរៀបចំឡើងនៅមុខប្រាសាទអង្គរ ក្នុងទឹកដីដ៏ពិសិដ្ឋ នៃខេត្តសៀមរាប ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ ។