ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ក្រសួងយុត្តិធម៌ប្រជុំណែនាំអំពីការជំរុញនីតិវិធីដើម្បីបង្កើនប្រសិទ្ធភាព និងពន្លឿនចំណាត់ការនីតិវិធីចំពោះសំណុំរឿងពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ សំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុ

នារសៀល ថ្ងៃអង្គារ ១៤ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំអំពីការជំរុញនីតិវិធីនៃសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ ដល់សាលាឧទ្ធរណ៍ មហាអយ្យការអមសាលាឧទ្ធរណ៍ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាព និងពន្លឿនចំណាត់ការនីតិវិធីចំពោះសំណុំរឿងពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ សំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF)។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាឧទ្ធរណ៍តំបន់, ឯកឧត្តមអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាឧទ្ធរណ៍តំបន់, ឯកឧត្តម លោកជំទាវ ជាប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស។
nmr