និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី និងឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារខេត្តចុះមូលដ្ឋានស្រុកចិត្របុរី អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណ: ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឃុំកោះច្រែង ស្រុកចិត្របុរី ដើម្បីចុះជួបជាមួយប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈម ក្តីទុក្ខកង្វល់ផ្សេងៗដែលបងប្អូនប្រជាពលរដ្ឋត្រូវបានស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយ ស្របតាមគោលការណ៍រាជរដ្ឋាភិបាល។
_____
#បណ្តាញយុវជនក្នុងវិស័យព័ត៌មាន៖ ចូលរួមផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ
✅Telegram: https://t.me/MoiYouthni
✅TikTok: www.tiktok.com/@moiyouthni2024
✅Page: https://www.facebook.com/profile.php?id=61558104266965&mibextid=LQQJ4d
Related Articles
អគ្គីភ័យឆាបឆេះផ្ទះឈើប្រក់សង្ក័សី អស់ចំនួន០២ខ្នង បង្កឲ្យមានការភ្ញាក់ផ្អើល
កណ្តាល៖ កាលពី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិកោះទាវ(ក) សង្កាត់សំពៅពូន ក្រុងសំពៅពូន ដែលជាក្រុងទើបបង្កើតឡើងថ្មី ក្នុងទឹកដីខេត្តកណ្តាល។ ករណីអគ្គីភ័យនេះ បានចាប់ផ្តើមឆាបឆេះ តាំងពីម៉ោង១០និហ៤០នាទី រហូតដល់ម៉ោង១២និង៣០នាទី ទើបរលត់ទៅវិញទាំងស្រុង ដោយសារមានការអន្តរាគមន៍ជួយពន្លត់ពីប្រជាពលរដ្ឋ សមត្ថកិច្ចមូលដ្ឋាន និងមានការអន្តរាគមន៍ពន្លត់ពីសមត្ថកិច្ចក្រុងនិងខេត្ត ដោយបានប្រើរថយន្តពន្លត់អគ្គីភ័យអស់ចំនួន០៤គ្រឿង ចេញពីសមត្ថកិច្ចនគរបាលក្រុងសំពៅពូន០១គ្រឿង សមត្ថកិច្ចនគរបាលស្រុកស្អាង០១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យនៃស្នងការខេត្តកណ្តាលចំនួន០២គ្រឿង។ ម្ចាស់ផ្ទះរងគ្រោះអគ្គីភ័យនេះ រួមមានទី១-ឈ្មោះ ឈន វុន ភេទស្រី អាយុ ៦១ឆ្នាំ និងម្ចាស់ផ្ទះទី២-ឈ្មោះ ហ៊ឺ នឿន ភេទស្រី អាយុ៥៩ឆ្នាំ ដែលអ្នកទាំងពីរនៅផ្ទះជាប់គ្នា និងជាប្រភេទផ្ទះឈើប្រក់សង្ក័សី និងរៀបបន្ទប់ឥដ្ឋថ្មនៅខាងក្រោមដូចគ្នា។ ករណីអគ្គីភ័យនេះ កើតឡើងដោយសារឆ្លងចរន្តអគ្គីសនី និងបានខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះទាំងស្រុង ប៉ុន្តែភ្លាមៗនេះគេនៅមិនទាន់ដឹងចំនួននៃការខូចខាតនៅឡើយ។ លោកវរសេនីយ៍ឯក ឈុន ជឺឈួន បានបន្តទៀតថា អគ្គីភ័យនេះ ចាប់ផ្តើមឆាបឆេះពីផ្ទះឈ្មោះ ឈន វុន ទៅមុនហើយមានកូនធ្វើការយប់មកសម្រាកផ្ទះពេលថ្ងៃ ហើយដោយជួបគ្រោះអគ្គីភ័យ ម្ចាស់ផ្ទះនិងអ្នកជិតខាងជួយពន្លត់ដែរតែពន្លត់មិនរលត់នោះទេ រហូតទាល់មានរថយន្តពន្លត់អគ្គីភ័យជួយពន្លត់ ទើបភ្លើងរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង១២.៣០ក្នុងថ្ងៃដដែល។ លោកវរសេនីយ៍ឯក […]
ការរៀបចំឱ្យមានការចុះបញ្ជីថ្នាលឌីជីលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ មានគោលបំណងសំខាន់ គឺដើម្បីជួយ និង មិនមែនដាក់បន្ទុកបន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និង មិនមានការបង្ខិតបង្ខំ នោះឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធដាក់ឱ្យដំណើរការ “ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ ថាការរៀបចំឱ្យមានការចុះបញ្ជីថ្នាលឌីជីលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ មានគោលបំណងសំខាន់ គឺដើម្បីជួយ និងមិនមែនដាក់បន្ទុកបន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការបង្ខិតបង្ខំនោះឡើយ។ នេះជាយន្តការដែលរាជរដ្ឋាភិបាលរៀបចំឡើង ដើម្បីបង្កើតនូវទំនាក់ទំនងរវាងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការគិតគូរ និងជួយ ដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ពេល។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានពន្យល់បន្ថែមអំពី គុណតម្លៃ និងកញ្ចប់អត្ថប្រយោជន៍ នៃការចុះឈ្មោះចូលក្នុងប្រព័ន្ធចំនួន ៨ ដែលរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរ និងរៀបចំជួយដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងនោះរួមមាន៖ ១/ ការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង, មិនមានការបង្ខិតបង្ខំ និងមិនគិតថ្លៃអ្វីទាំងអស់, ២/ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានផលរបរក្រោម ២៥០លានរៀលក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ, មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់, ៣/ ក្រោយចុះឈ្មោះ និងទទួលបានការអនុម័តរួច បងប្អូននឹងទទួលបានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាការបញ្ជាក់នៃការទទួលស្គាល់តួនាទី និងការរួមចំណែករបស់បងប្អូនដល់សេដ្ឋកិច្ចជាតិ, ៤/ ការចុះឈ្មោះនេះ […]
លោក ដួង តារា បានថ្លែងថា ចូលរួមកសាងអំពើល្អដោយចិត្តជ្រះថ្លាទាំងអស់គ្នាដោយគ្មានការរើសអើងបងប្អូនអាចចូលរួមជាមួយខ្ញុំ ដើម្បីជួយដល់កុមារក្រីក្រផ្សេងទៀត
ភ្នំពេញ : ទឹកចិត្តម្តាយ ទោះក្រលំបាកយ៉ាងណាក្តី គឺតែងគិតចង់អោយកូនមានឱកាសបានរៀនសូត្រចេះដឹងនឹងគេដើម្បីអនាគតល្អ។ ប្អូនស្រី ថាវ ធារី ជាស្រ្តីមេម៉ាយក្រោយបែកបាក់គ្រួសារគឺត្រូវមើលថែចិញ្ចឹមកូនទាំងលំបាក ដែលពេលនេះអត់ទាំងការងារធ្វើទៀតផង។ នេះជាការថ្លែង របស់លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។ លោកបន្តថា, ខ្ញុំរីករាយដែលមានឱកាសបានចូលរួមជួយក្មួយតូចអោយបានចូលរៀន។ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, គុណធម៌ និងអំពើល្អដោយចិត្តជ្រះថ្លាស្មោះត្រង់ គឺរមែងផ្តល់ក្តីសុខនិងស្នាមញញឹមដល់ទាំងអ្នកធ្វើនិងអ្នកទទួល។ ជូនពរក្មួយ ថាវ យសសក្កដាវិសិដ្ឋ បានចូលរៀនឆាប់ៗ។ លោកបន្តថា, ឆ្លៀតឱកាសនេះ ខ្ញុំសូមអង្វរដល់ចិត្តឪពុកកុមារតូច ទោះបីមិនបានរួមរស់ជាមួយគ្នាមែន ប៉ុន្តែសូមទុករាប់គ្នាអានជាមិត្តល្អ ជាឪពុកម្តាយល្អចំពោះកូនតូចជាទីស្រឡាញ់។ អរគុណ បង លី ឆេង ដែលតែងតែទទួលសំណូមពរផ្តល់អាហារូបករណ៍ដល់ខ្ញុំដើម្បីជួយកុមារតូចដែលកំពុងជួបការលំបាក។ […]