សមាជិកសមាជិកា សាខាសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពខេត្តក្រចេះ ឱ្យបន្តស្រឡាញ់គាំទ្រ និងចូលរួមយ៉ាងផុសផុលចំពោះគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ និងស្មារតីរួមគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រុំដែនកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបន្តណែនាំលោកប្រធានសាខាខេត្ត សហការជាមួយមន្ទីព័ត៌មានខេត្ត រៀបចំវីដេអូ និងញ្ញតិគាំទ្រចេញពីចិត្ត ពីបេះដូងស្រឡាញ់គាំទ្ររបស់បងប្អូន និងលទ្ធភាពចលនាចូលរួមគាំទ្រថវិកាតិចច្រើនតាមទឹកចិត្ត ដើម្បីចូលរួមបំផុស និងកសាងហេដ្ឋារចនាសម្ព័ន្ធតាមណ្តោយព្រំដែន ជាចំណែកស្មារតីស្រលាញ់ជាតិ និងសន្តិភាព។
Related Articles
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយកីឡាករ កីឡាការិនី ជាង៤ពាន់នាក់
នៅល្ងាចថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជាប្រមាណសរុបចំនួន ៤២៦៤ នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ពិធីទទួលទានអាហារសាមគ្គីនាពេលនេះ ពិតជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់មន្ត្រីកីឡា អាជ្ញាកណ្តាល-ចៅក្រម គ្រូបង្វឹក ព្រឹទ្ធាចារ្យកីឡា និងកីឡាករ កីឡាការិនី ដែលបានមកជួបជុំគ្នា និងមានភព្វសំណាងបានជួបផ្ទាល់ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី មុនពិធីបុណ្យចូលឆ្នាំថ្មី និងមុនពេលការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ នឹងខិតជិតមកដល់នាពេលឆាប់ៗនេះ ។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលមានឱកាសបានបងប្អូនកីឡាករកីឡាការិនីសារជាថ្មីម្ដងទៀត ក្រោមបរិយាកាសដ៏ស្រស់ស្រាយ និងសាមគ្គីភាពយ៉ាងកក់ក្តៅជាទីបំផុត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីកម្ពុជាបានឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ តែពហុកីឡដ្ឋានជាតិអូឡាំពិក នៅតែអាចបម្រើដល់ការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣នេះបានទៀត។ សម្តេចតេជោចាត់ទុកពហុកីឡដ្ឋានជាតិអូឡាំពិក ជាផ្លែឈើសម្រាប់កូនខ្មែរជំនាន់ […]
អភិបាលរាជធានីភ្នំពេញ អាយុជីវិតប្រជាពលរដ្ឋ ជារឿងតែមួយគត់ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវការពារ
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ក្នុងនាមអាជ្ញាធរ ត្រូវការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការបញ្ជាក់បែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ ខណៈដែលឯកឧត្តមបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពទឹកជំនន់នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលទឹកស្ទឹងនៅតែបន្តហក់ឡើង ដែលជាការព្រួយបារម្ភមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងកិច្ចការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អាជ្ញាធរគឺត្រូវរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋ មានន័យថា នៅពេលមានទឹកជំនន់កើតឡើង អាជ្ញាធរត្រូវចុះពិនិត្យមើលស្ថានភាពទឹក ដើម្បីស្វះស្វែងរកវិធានការផ្សេងៗ ក្នុងកិច្ចការពារទប់ស្កាត់កុំឱ្យបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ នៅពេលមានជំងឺកូវីដ-១៩ កើតឡើង អាជ្ញាធរក៏បានពុះពារ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ មានន័យថាយើងមានគោលដៅតែមួយ គឺរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំឱ្យប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ ត្រូវតាមដានស្ថានភាពទឹកឱ្យបានជាក់លាក់ ពេលដែលមានបញ្ហាអ្វីកើតឡើង […]