ព័ត៌មានថ្មីៗ

សម្តេចធិបតី នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យប្រធាន និងជានាយកប្រតិបត្តិអង្គការរមូលនិធិអាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព  NMR នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤–

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកជំទាវ Laurel E. Miller ប្រធាន និងជានាយកប្រតិបត្តិ អង្គការរមូលនិធិអាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

 

មូលនិធិអាស៊ីបានក្លាយជាដៃគូកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជា មកដល់ពេលនេះមានរយៈពេល ៣០ឆ្នាំ គឺនៅឆ្នាំ១៩៩៣ ចាប់តាំងពីប្រទេសកម្ពុជាមិនទាន់ស្គាល់សន្តិភាពពេញលេញនៅឡើយ។

 

 

nmr