ព័ត៌មានថ្មីៗ

មេដឹកនាំអាស៊ីអាគ្នេយ៍ជួបជុំគ្នានៅឡាវក្នុងកិច្ចប្រជុំកំពូលដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និងជម្លោះដែនសមុទ្រ

 

បណ្ដាមេដឹកនាំអាស៊ីអាគ្នេយ៍បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីនៃប្រទេសឡាវនៅថ្ងៃពុធទី៩តុលានេះ សម្រាប់វេទិកាថ្នាក់តំបន់ប្រចាំឆ្នាំដែលនឹងផ្តោតលើការដោះស្រាយសង្រ្គាមស៊ីវិលអូសបន្លាយក្នុងសហភាពមីយ៉ាន់ម៉ា និងភាពតានតឹងដែនដីនៅសមុទ្រចិនខាងត្បូង។

 

កិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅថា ASEAN ក៏នឹងបន្តដោយកិច្ចប្រជុំជាមួយមហាអំណាចពិភពលោករួមមានប្រទេសចិន សហរដ្ឋអាមេរិក និងរុស្ស៊ី ដែលកំពុងប្រជែងដណ្តើមឥទ្ធិពលនៅក្នុងតំបន់។

 

ពេលវេលានៃកិច្ចប្រជុំនៅទីក្រុងវៀងចន្ទ(Vientiane) ទំនងជានឹងមានការពិភាក្សាផងដែរពីការកើនឡើងនៃអំពើហិង្សានៅតំបន់មជ្ឈិមបូព៌ា ទោះបីជាអាស៊ីអាគ្នេយ៍បានប្រឈមការបរាជ័យដោយប្រយោលក៏ដោយ។

 

ឥទ្ធិពលរបស់អាស៊ាន(ASEAN) មានកម្រិតជាប្រវត្តិសាស្ត្រ សូម្បីតែក្នុងចំណោមសមាជិករបស់ខ្លួនក៏ដោយ ប៉ុន្តែវេទិកានេះជារឿយៗបានបម្រើជាវេទិកាសម្រាប់កិច្ចសន្ទនាក្នុងចំណោមប្រទេសមហាអំណាចដែលចង់ចូលរួមជាមួយតំបន់នេះ។

 

ប្រទេសសមាជិកអាស៊ានទាំង១០ រួមមាន ឥណ្ឌូនេស៊ី ថៃ សិង្ហបុរី ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា ប្រ៊ុយណេ និងឡាវ ក៏នឹងជួបពិភាក្សាជាមួយដៃគូសន្ទនារបស់ខ្លួនមកពីប្រទេសផ្សេងទៀតក្នុងតំបន់ផងដែរ រួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងអូស្ត្រាលី លើប្រធានបទរាប់ចាប់ពីសេដ្ឋកិច្ច រហូតដល់បម្រែបម្រួលអាកាសធាតុ និងថាមពល៕

nmr