ព័ត៌មានថ្មីៗ

សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត អញ្ជើញជួបសំណេះសំណាលក្រៅផ្លូវការ មេដឹកនាំអាស៊ាន នៅរដ្ឋធានីវៀងចន្ទន៍  វៀងចន្ទន៍ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤–

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១ អញ្ជើញជួបសំណេះសំណាលក្រៅផ្លូវការជាមួយ ប្រមុខរដ្ឋ/រាជរដ្ឋាភិបាលអាស៊ាន ក្នុងឱកាសសម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។

 

រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី

——

nmr