ភ្នំពេញ ៖ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានព្រមានដកមន្ត្រីរូបណា ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ព្រមទាំងលុបបំបាត់នូវវប្បធម៌អន្តរាគមន៍គ្រប់ប្រភេទ ដែលពាក់ព័ន្ធបទល្មើសនានា។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងថា «ការងារពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនកន្លងមក មានស្នងការរងម្នាក់ បានបន្លំឯកសារ ដោយអន្តរាគមន៍ដល់ សម្តេចក្រឡាហោម ពេលនោះ នីតិកាលទី៦ ប៉ុន្តែឥលូវនេះនីតិកាលទី៧ យើងលុបបាត់ចោល។ អាណត្តិទី៧នេះ ចំពោះអ្នកដែលមានតួនាទីជាកងកម្លាំងប្រដាប់អាវុធ បើមានការស្រាវជ្រាវឃើញពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនខ្ញុំគិតថា ពួកគាត់មិនគួរនៅជាមួយពួកយើងទៀតទេ»។ លោកឧបនាយករដ្ឋមន្ដ្រី លើកឡើងថា មន្ត្រីដែលពាក់ព័ន្ធគ្រឿងញៀននោះ បើទុកទៅមិនដឹងមានប្រយោជន៍អ្វីទៀតនោះទេ។ លោកឧបនាយករដ្ឋមន្ដ្រី បន្ថែមថា ក្រៅពីការអន្តរាគមន៍ចំពោះគ្រឿងញៀន ក៏មានការលុបំបាត់ចំពោះការអន្តរាគមន៍ករណីផ្សេងទៀតផងដែរ។ ជាមួយគ្នានោះដែរ លោក ឧបកនាយករដ្ឋមន្ត្រី បានអះអាងថា នឹងលុបបំបាត់ចំពោះការអន្តរាគមន៍ណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាតិ ដែលជាចំណុចមួយសំខាន់ណាស់។ លោក ឧបនាយករដ្ឋមន្ដ្រី បន្ថែមថា […]
នៅព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នេះ មុននឹងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានា នៃកងពលតូចលេខ៧០ សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនកិច្ច និងពិនិត្យមើលសមិទ្ធផលសំខាន់ៗដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះ។ សមិទ្ធផលសំខាន់ៗនៃកងពលតូចលេខ៧០ ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ រួមមាន៖ ១-អគារន្ទីរពេទ្យមរតកតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចោមចៅមានទំហំ១៥.១០ម៉ែត្រ x ៤៣.៨០ម៉ែត្រ នឹង ជម្រៅ២៣.៥០ម៉ែត្រ មានរាងជាអក្សរ (L) កម្ពស់០៤ជាន់ ដែលតាមជាន់នីមួយៗមានដូចខាងក្រោម៖ – ជាន់ផ្ទាល់ដីមានផ្នែកសង្គ្រោះបន្ទាន់ ផ្នែកពិនិត្យជំងឺទូទៅ បន្ទប់ពិសោធន៍ បន្ទប់អេកូ និងបន្ទប់ឆ្លុះ X-Ray។ – ជាន់ទី១ មានបន្ទប់សំរាកព្យាបាល ចំនួន១១បន្ទប់ និងបន្ទប់ផ្ទុកសម្ភារៈពេទ្យនិងឪសថមាន ចំនួន០២បន្ទប់ សរុប ១៣បន្ទប់ -ជាន់ទី២ មានបន្ទប់សំរាកព្យាបាល ចំនួន០៨បន្ទប់ បន្ទប់វះកាត់ ចំនួន០១បន្ទប់ បន្ទប់សន្តំមាន ចំនួន០១បន្ទប់ […]