(ភ្នំពេញ)៖ បន្ទាប់ពីរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក អាំង សិរី ពិសិដ្ឋ អភិបាលរងខណ្ឌ និងមន្រ្តីពាក់ព័ន្ធបានព្យាយាមអស់រយៈកាលជាងកន្លះឆ្នាំ ក្នុងការសម្របសម្រួលចរចាដោះស្រាយតាម គោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ប្រជាពលរដ្ឋ ចំនួន៤គ្រួសារ ដែលរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ តាមផ្លូវលេខ១០១ កែងផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន ចាប់តាំងពីឆ្នាំ១៩៨៩មកម្ល៉េះ ពួកគាត់សុខចិត្ត រុះរើដោះដូរតាមគោលនយោបាយដោយការពេញចិត្តប្រកបដោយស្នាមញញឹម។ លោក អាំង សិរី ពិសិដ្ឋ បានបញ្ជាក់ថា ដោយមានការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌ ក្រោមកិច្ចសហការរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជម្រុញលើកទឹកចិត្ត សហការឧបត្ថម្ភគាំទ្រផ្តល់លទ្ធភាពមធ្យោបាយគ្រប់បែបយ៉ាងមកដល់រដ្ឋបាលខណ្ឌ ទីបំផុតប្រជាពលរដ្ឋ ចំនួន៤គ្រួសារ ឯកភាពស្ម័គ្រចិត្តសហការរុះរើសំណង់មិនរៀបរយនេះ ចេញយ៉ាងយូរត្រឹមសប្តាហ៍ក្រោយ។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៤គ្រួសារនេះ រស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋផ្លូវលេខ១០១ កែងនិងផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមនចាប់តាំងពីឆ្នាំ១៩៨៩មកម្ល៉េះ ពួកគាត់សុខចិត្តរុះរើដោះដូរតាមគោល នយោបាយ ដោយការពេញចិត្តប្រកបដោយស្នាមញញឹមគឺដើម្បីភាពស្រស់បំព្រងនៃទីក្រុងភ្នំពេញ៕
————————- ព្រះវិហារ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ឃុន ធាងលី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការទីបញ្ជាការបំរុងកងទ័ពជើងគោកព្រះវិហារ និងឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ បានទទួលអំណោយឧបត្ថម្ភពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ នាយសេនាធិការរង នាយការិយាល័យទី៤ កងទ័ពជើងគោក រួមមាន ម៉ាស់ និងជែលលាងដៃសម្រាប់នាយទាហាន នាយទាហានរង និងពលទាហានប្រើប្រាស់ការងារប្រចាំថ្ងៃ និងទប់ស្កាត់ជំងឺកូវីដ- ១៩ ។ ទឹកចិត្តដ៏ប្រពៃរបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ បានបង្ហាញយ៉ាងនូវការយកចិត្តទុកដាក់ដល់សុខមាលភាពកងយោធពលខេមរភូមិន្ទនិយាយជារួម និងនិយាយដោយឡែក នាយទាហាន នាយទាហានរង និងពលទាហាន ទីបញ្ជាការបំរុងកងទ័ពជើងគោកព្រះវិហារ និងកងពលធំអន្តរាគមន៍លេខ៣ ជៀសផុតពីជំងឺកាវសាហាវកូវីដ-១៩ ។ ឧត្តមសេនីយ៍ឯក ឃុន […]
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថាក្រសួងព័ត៌មាននឹងរៀបចំការបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញបន្ថែមជូនដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តរាជធានីដើម្បីបំពេញភារកិច្ចបន្ថែមក្នុងការជួយរដ្ឋបាលខេត្តរាជធានីលើការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិឱ្យបានល្អ ផ្សព្វផ្សាយឱ្យបានទូលំទួលាយនូវសមិទ្ធផលដែលរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបាន ក៏ដូចជាធ្វើការបកស្រាយបំភ្លឺ ឆ្លើយតបឱ្យបានទាន់ពេលវេលារាល់ការផ្សព្វផ្សាយទាំងឡាយដែលគ្មានមូលដ្ឋាន ជាព័ត៌មានមិនពិតប្រកបដោយបុរេសកម្ម និងសកម្ម។