ព័ត៌មានថ្មីៗ

សម្ដេចធិបតី៖ ការទប់ស្កាត់អំពើជួញដូរមនុស្សហាក់មានភាពស្មុគស្មាញ ដោយសារបន្លំជាមួយភាពស្របច្បាប់

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការទប់ស្កាត់អំពើជួញដូរមនុស្ស គឺហាក់មានភាពស្មុគស្មាញ ដោយសារករណីខ្លះបន្លំ ឬបំភាន់ភ្នែកជាមួយនឹងភាពស្របច្បាប់ ដូចនេះហើយ ការទប់ ស្កាត់នូវបទល្មើសនេះ ចាំបាច់ណាស់ត្រូវមានកិច្ចសហការជាមួយបណ្ដាប្រទេសនានាក្នុងពិភពលោក ។

 

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១២ ខែធ្នូ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកថា បញ្ហាជួញដូរមនុស្ស បើក្រឡេក មើលទៅប្រវត្តិសាស្ត្រ បានកើតឡើងរាប់ពាន់ឆ្នាំមកហើយ ដែលពីមុនធ្វើឡើងជាចំហ គឺការទិញដូរទាសករ ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ អំពើជួញដូរមនុស្ស គឺគ្រប់ប្រទេសទាំងអស់ រួមគ្នាដើម្បីទប់ស្កាត់ ដែលបានប្រែក្លាយពី ទម្រង់ចំហ ទៅជាទម្រង់លួចលាក់ និងទម្រង់ការច្នៃប្រឌិតនវានុវត្តន៍ច្រើន ។

 

សម្ដេចធិបតី បានបន្តថា ការទប់ស្កាត់នូវអំពើជួញដូរមនុស្ស មិនមែនត្រឹមតែការបង្ក្រាប ការដោះស្រាយការ ឆ្លើយតបនោះទេ ប៉ុន្តែត្រូវតែជាការបង្ការ គឺជាកិច្ចការសំខាន់ ដែលការងារនេះ ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័ន ពាក់ព័ន្ធមួយចំនួន ក៏បានដាក់ចេញនូវគោលការណ៍ ដើម្បីធ្វើការដោះស្រាយផងដែរ ។

 

ក្នុងឱកាសនេះដែរសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវទៅគ្រប់មជ្ឈមណ្ឌលទាំងអស់ រួមទាំងអន្តរ សាសនា និងអ្នកបង្កើតមាតិកា ជាដើម សូមចូលរួមផ្សព្វផ្សាយពីបញ្ហានៃអំពើជួញដូរមនុស្ស ក៏ដូចជាបង្កើតនូវវីដេ អូខ្លីៗ ដែលមានលក្ខណៈអប់រំ ដើម្បីចូលរួមទប់ស្កាត់អំពើជួញដូរមនុស្ស៕

nmr