ព័ត៌មានថ្មីៗ

ប្រជាជនថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលសម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារ

ភ្នំពេញ ៖ ប្រជាជនបានសម្ដែងអារម្មណ៍រីករាយ និងថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី យ៉ាងជ្រាលជ្រៅ ដែលបានសម្រេចាក់វ៉ាក់សាំងដល់កុមារ។
តាមប្រជាជន ការចាក់វ៉ាក់សាំងដល់កុមារនេះ គឺកាន់តែធ្វើឲ្យពួកគាត់មានអារម្មណ៍កក់ក្ដៅកាន់ខ្លាំង។ អារម្មណ៍កក់ក្ដៅក៏ព្រោះពួកគាត់ជឿជាក់ថា ក្រោយពីកុមារជាកូនចៅរបស់ពួកគាត់ទទួលបានវ៉ាក់សាំង កុមារ នឹងកាន់តែសុវត្ថិភាព ផុតគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសុខភាព ដោយសារជំងឺកូវីដ១៩។ ជាងនេះពួកគាត់ចាត់ទុកថា នេះគឺជាការគិតគូរ ដ៏ឈ្លាសវៃ ដែលផ្ដល់ការការពារធនធានជំនាន់ក្រោយផង ក៏ដូចជាការជំរុញការបណ្ដុះបណ្ដាលឲ្យពួកគេឆាប់បានវិលទៅកាន់គ្រឹះស្ថានសិក្សាជាប្រក្រតីវិញ៕
nmr