ព័ត៌មានថ្មីៗ

ក្រសួងធនធានទឹក ជូនដំណឹងឲ្យប្រជាជនមានការប្រុងប្រយ័ត្នព្រោះបណ្ដាខេត្តមួយចំនួននឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្លាំង លាយឡំនិងខ្យលកន្រ្តាក់

ភ្នំពេញ​ : ក្រសួងធនធានទឹក​ និងឧតុនិយម​នៅថ្ងៃទី​13​ ខែកក្កដានេះ បានបញ្ជាក់ថា ចន្លោះថ្ងៃទី14 ដល់ថ្ងៃទី20 កក្កដា​ កម្ពុជា​ នឹងមានភ្លងធ្លាក់ក្នុងកម្រិតមធ្យមទៅខ្លាំង។ ក្រសួងបន្តថា ក្រៅពីភ្លៀងមានបរិមាណច្រើនហើយ ក៏នឹងមានខ្យល់កន្រ្តាក់​ ផ្គររន្ទះផងដែរ។
តាមក្រសួងមូលហេតុដែលនាំឲ្យកម្ពុជាជួបស្ថានភាពអាកាសធាតុបែបនេះ ក៏ដោយសារតែកម្ពុជាកំពុងតែទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាប ហើយប្រព័ន្ធសម្ពាធទាប ITCZ នឹងកើតឡើងជាថ្មីនៅកម្ពុជា គួបផ្សំនិងខ្យល់មូសុងនីរតី។
ចំពោះស្ថានភាពដែលកម្ពុជានឹងជួបប្រទះនេះ ក្រសួងទទូចសួមឲ្យប្រជាជនកុំមានការធ្វេសប្រហែសឡើយ ដោយត្រូវរៀបចំបង្ការទុកមុនដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ៕
May be an image of text
nmr