លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសម្រេចយកសាលាបឋមសិក្សា កុយតិប និងសាលាអនុវិទ្យាល័យ បែកចាន បន្ថែមទៀត ដើម្បីត្រៀមសម្រាប់ព្យាបាលអ្នកដែលវិជ្ជមានមេរោគកូវីដ-១៩ នៅក្នុងស្រុកអង្គស្នួល ដែលត្រូវបានរកឃើញជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ។ ក្នុងឱកាសដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យទីតាំងទាំងពីរថ្មីនេះ ដើម្បីត្រៀមសម្រាប់ព្យាបាលអ្នកដែលវិជ្ជមានមេរោគកូវីដ-១៩ នៅក្នុងស្រុកអង្គស្នួល លោកអភិបាលខេត្ត បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទូទាំងស្រុកអង្គស្នួលមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៥៣នាក់ហើយ ក្នុងនោះទើបតែព្យាបាលជាសះស្បើយបានចំនួន៦នាក់ប៉ុណ្ណោះ។ សូមបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅស្រុកអង្គស្នួល បានកើនឡើងបន្តបន្ទាប់បន្ទាប់ពីរកឃើញករណីចម្លងទៅលើកម្មករនិយោជិត នៅក្នុងរោងចក្រចំនួនពីរលើកដំបូងគឺរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្តារម៉ាស្ទ័រ អេន ហ្វ្រែង ស្ថិតក្នុងឃុំពើក និងរោងចក្រកាត់ដេរសម្លៀកបំពាក់ បូវឃើរ ស្ថិតក្នុងឃុំបែកចាន ក្នុងចំណោមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែងជើង ដែលមានមូលដ្ឋាននៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ចំនួន១១៦រោងចក្រនិងមានកម្មករកម្មការិនីធ្វើការជាង៦ម៉ឺននាក់។ គិតមកដល់បច្ចុប្បន្ន មានភូមិចំនួន៨ហើយ នៃស្រុកអង្គស្នួល ដែលត្រូវបានរដ្ឋបាលខេត្តកណ្ដាល ដាក់បម្រាមគោចរ គិតចាប់ថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១៕
សារព័ត៌មាន Financial Times បានរាយការណ៍ដោយដកស្រង់ពីប្រភពនានាកាលពីថ្ងៃអាទិត្យថា កង្វះគ្រឿងផ្ទុះបានរារាំងដល់សមត្ថភាពរបស់ឧស្សាហកម្មការពារជាតិរបស់សហភាពអឺរ៉ុបក្នុងការផ្តល់ការផ្គត់ផ្គង់ដល់យោធាអ៊ុយក្រែន។ មន្ត្រី និងក្រុមហ៊ុនផលិតសព្វាវុធអ៊ឺរ៉ុបជាច្រើន បានប្រាប់សារព័ត៌មានថា រោងចក្រផលិតសំភារៈយោធារបស់ប្លុកនេះ កំពុងខ្វះខាតការផ្គត់ផ្គងរំសេវគ្រាប់កាំភ្លើង និងម្សៅ TNT ដែលអាចពន្យារពេលផែនការក្នុងការជំរុញការផលិតគ្រាប់ផ្លោងក្នុងរយៈពេលបីឆ្នាំ។ ប្រភពបានត្អូញត្អែរផងដែរថា នេះមានន័យថា ឧស្សាហកម្មការពារជាតិនឹងពុំអាចបំពេញតាមតម្រូវការដែលកំពុងកើនឡើង មិនថាត្រូវចំណាយប្រាក់ប៉ុន្មានសម្រាប់បញ្ហានេះនោះទេ។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ សម្រេចបានប្រមាណ ៥១,៣៥% ហើយ តាមកិច្ចសន្យា គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ចំពោះការដោះស្រាយផលប៉ះពាល់ក្នុងការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ៩៩,៩% ស្មើនឹង ១៨៦,៨៦គីឡូម៉ែត្រ ហើយ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ហើយក្រសួងកំពុងតែខិតខំប្រឹងប្រែងធ្វើការដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ទោះបីជាប្រទេសកម្ពុជា ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ដំណើរការសាងសង់ផ្លូវល្បឿនលឿននេះ នៅតែបន្តដំណើរការដដែល មិនមានការប៉ះពាល់នោះទេ ដោយសារតែក្រុមការងារ បុគ្គលិក កម្មករទាំងអស់ បានខិតខំប្រឹងប្រែងតស៊ូជំនះនូវស្ថានភាពដ៏លំបាកនេះបាន។ សូមជម្រាបជូនថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង ១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ៨៩,៨៩គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបប្រមាណ ២ […]