ព័ត៌មានថ្មីៗ

ទេយ្យវត្ថុ បច្ច័យ និងទៀនព្រះវស្សារបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិ វឌ្ឍនា ប៊ុន ស៊ាងលី វេរប្រគេនជូនវត្តទាំង១៣ក្នុងស្រុករំដួល និងស្រុករមាសហែកនៃខេត្តស្វាយរៀង

(ស្វាយរៀង)៖ នៅថ្ងៃទី១៧ និងទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់អោយ លោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌នាំយកទេយ្យវត្ថុមួយចំនួនធំ បច្ច័យ និងទៀនចាំព្រះវស្សារបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី វេរប្រគេនជូនវត្តចំនួន១៣ក្នុងស្រុករំដួល និងស្រុករមាសហែកនៃខេត្តស្វាយរៀង ។
ក្នុងឱកាសនោះលោក ជិន ប៊ុនធឿន បានពាំនាំបណ្តាំសួរសុខទុក្ខពីឯកឧត្តម និងលោកជំទាវប្រគេនជូនព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទដែលមកពីតាមបណ្តាវត្តទាំង១៣នោះ ជាពិសេសលោកបានអំពាវនាវ ដល់ព្រះសង្ឃគ្រប់អង្គ លោកយាយ លោកតា និងញាតិ្តញោមជើងវត្តទាំងអស់អោយចូលរួមអនុវត្តន៍នូវវិធានសុខាភិបាល (៣ការពារ និង ៣កុំ) ធ្វើយ៉ាងណាកុំអោយមានការរីករាលដាលចូលក្នុងសហគមន៍បន្តទៀត ។ ម្យ៉ាងទៀតក្នុងដំណាក់កាលនេះព្រះសង្ឃមិនអាចបិណ្ឌបាត្រចង្ហាន់បាន និងប្រជាពុទ្ធបរិស័ទក៏មិនអាចយកចង្ហាន់មកប្រគេនដល់ព្រះសង្ឃដូចពេលមុនបានដែរ ទើបឯកឧត្តម និងលោកជំទាវបានគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា។ ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ។
ហើយវត្តដែលទទួលទេយ្យវត្ថុ និងទៀនព្រះវស្សានៅពេលនេះរួមមាន ១៣វត្ត៖
១-វត្តពោធិ៍មុនី ក្នុងភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល
២-វត្តសេកមាស ក្នុងភូមិសេកយំ ឃុំពងទឹក ស្រុករំដួល
៣-វត្តមន្ត្រីឈូកស ក្នុងភូមិធ្នង់ ឃុំថ្នាធ្នង ស្រុករំដួល
៤-វត្តជ័យមុនី ក្នុងភូមិម៉ឺនជ័យ ឃុំម៉ឺនជ័យ ស្រុករំដួល
៥-វត្តបុសមន ក្នុងភូមិបុសមនលើ ឃុំបុសមន ស្រុករំដួល
៦-វត្តឥន្ទនិមិត្ត ក្នុងភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក
៧-វត្តជ័យពង្រ ក្នុងភូមិចំការកោះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក
៨-វត្តត្រពាំងបន្ទាយថ្មី ក្នុងភូមិត្រពាំងបន្ទាយ ឃុំត្រស់ ស្រុករមាសហែក
៩-វត្តវិបស្សនារាម ក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក
១០-វត្តចន្ត្រី ក្នុងភូមិចន្ត្រី ឃុំចន្ត្រី ស្រុករមាសហែក
១១-វត្តពោធិឧត្តម ក្នុងភូមិអណ្តូងត្របែក ឃុំអណ្តូងត្របែក ស្រុករមាសហែក
១២-វត្តក្រញូង ក្នុងភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក
១៣-វត្តដូង ក្នុងភូមិដូង ឃុំដូង ស្រុករមាសហែក
ទេយ្យវត្ថុដែលវេរប្រគេនក្នុងវត្តនីមួយៗរួមមាន:
១-អង្ករ ចំនួន ១តោន ស្មើនឹង ១០០០គីឡូ
២-ត្រីខ ចំនួន ០១កេស ស្មើ ១០០កំប៉ុង
៣-មី ចំនួន ៥កេសធំ ស្មើ ៣០កេសតូច
៤-ត្រីងៀត ១០ គីឡូ
៥-សាច់ក្រក់ ១០ គីឡូ
៦-សាច់ជ្រូកផាត់ ១០ គីឡូ
៧-ទឹកដោះគោខាប់ ២កេស
៨-កាហ្វេ ចំនួន ៥កញ្ចប់ធំ
៩-តែ ២គីឡូ
១០-ស្ករស ២៥ គីឡូ
១១-អំបិល ២៥ គីឡូ
១២-ប៊ីចេង ១០ គីឡូ
១៣-ទឹកត្រី ៥យួរ ស្មើ ៣០ដប
១៤-ទឹកស៊ីអ៉ីវ ៥យួរ ស្មើ ៣០ដប
១៥-សាប៊ូដុំ ៣០ដុំ
១៦-ច្រាស និងថ្នាំដុសធ្មេញ ១០០ឈុត
១៧-ប្រេងកូឡា ០៥ដុំ ស្មើ ៦០ដប
១៨-ប្រេងខ្យល់ ០៥ដុំ ស្មើ ៦០ដប
១៩-ម៉ាស់ ២០ប្រអប់ ស្មើនឹង ១០០០ម៉ាស់
២០-អាល់កុលសម្លាប់មេរោគ ០៤កាន ស្មើ ១២០លីត្រ
២១-ដបដាក់អាល់កុល ១០ដប
២២-ស្លាដក់ ១៤៦អង្គ
២៣-ទៀនវស្សា ០១គូរ
២៤-ថវិកា ២លានរៀល ។
ដោយឡែកបណ្តាវត្តទាំង ០៨ ស្ថិតក្នុងស្រុករមាសហែកមានសាលាពុទ្ធិកបឋមសិក្សាច្រើនជាងគេទូទាំងខេត្ត ដែលព្រះសង្ឃកំពុងគង់សិក្សាជាច្រើនព្រះអង្គ ទើបទទួលបានមីចំនួន ១០កេសធំក្នុងមួយវត្តៗ ។
ហើយក្រុមការងារក៏បានចែកជូនលោកយាយ លោកតា គណៈកម្មការវត្តចំនួន ២០០នាក់ ដែលម្នាក់ៗទទួលបានឃីដ ០១ ក្នុងនោះមានដូចជា:
១-ខោអាវ ០១ ឈុត
២-ក្រម៉ា ចំនួន ០១
៣-ច្រាស និងថ្នាំដុសធ្មេញ ០១ ឈុត
៤-សាប៊ូ ០១ដុំ
៥-ថ្នាំពេទ្យ ០១ប្រអប់
៦-អាល់កុលសម្រាប់មេរោគ ០១ដបតូច
៧-ម៉ាស់ ១០ ម៉ាស់
៨-សារ៉ុង ០១
៩-ប្រេងកូឡា ០១ដប
១០-ប្រេងខ្យល់ ០១ ដប
១១-វីតាមីនសេ ០១ ទីប
nmr