នាព្រឹកថ្ងៃអង្គារទី០៩ ខែមីនា ឆ្នាំ២០២១នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញទទួលយកអំណោយជាសម្ភារ រួមមានម៉ាស និងជែល ពីលោក ស៊ីញ ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូជានពុចាយ ដេីម្បីចូលរួមឧបត្ថម្ភដល់រដ្ឋបាល ខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ឯកឧត្ដមអភិបាលខេត្តបានមានប្រសាសន៍ថ្លែងនូវការអរគុណចំពោះលោក ស៊ីញ ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូ មិនត្រឹមតែបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសដើម្បីផ្តល់ការងារធ្វើជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងនិងក្រៅខេត្តប៉ុណ្ណោះទេ លោកប្រធានតំបន់តែងតែចូលរួមបរិច្ចាគនូវអំណោយ និងថវិកា ជាបន្តបន្ទាប់ជូនដល់រដ្ឋបាលខេត្តទៅលើការងារអភិវឌ្ឍផ្សេងៗជាដើម។ ជាក់ស្តែងសម្ភារប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលទទួលបាននូវពេលនេះ សបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយ សប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងគ្រាលំបាក។ ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា សម្ភារដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និង យកទៅចាត់ចែងប្រើប្រាស់ឲ្យចំទិសដៅ ក្នុងសកម្មភាពបង្ការ ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមរបស់យើងនាពេលបច្ចុប្បន្ន។ អំណោយទាំងនោះរួមមាន ម៉ាស ១០កេសធំ ស្មើនឹង ២៥.០០០ម៉ាស អាល់កុល ១០កេស […]
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថាក្រសួងព័ត៌មាននឹងរៀបចំការបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញបន្ថែមជូនដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តរាជធានីដើម្បីបំពេញភារកិច្ចបន្ថែមក្នុងការជួយរដ្ឋបាលខេត្តរាជធានីលើការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិឱ្យបានល្អ ផ្សព្វផ្សាយឱ្យបានទូលំទួលាយនូវសមិទ្ធផលដែលរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបាន ក៏ដូចជាធ្វើការបកស្រាយបំភ្លឺ ឆ្លើយតបឱ្យបានទាន់ពេលវេលារាល់ការផ្សព្វផ្សាយទាំងឡាយដែលគ្មានមូលដ្ឋាន ជាព័ត៌មានមិនពិតប្រកបដោយបុរេសកម្ម និងសកម្ម។
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរក្រុង-ស្រុកតាមដងទន្លេ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ត្រូវមានវិធានការអោយបានតឹងរឹងចំពោះផ្ទះបណ្តែតទឹក បែរត្រី ខុសច្បាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន ត្រូវចាត់វិធានការតាមនីតិវិធីច្បាប់ដោយគ្មានការយោគយល់ឡើយ។ ក្នុងឱកាសដឹកនាំកងកម្លាំងចម្រុះអាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យស្ថានភាពបែរត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ នៅតាមដងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះ លោកអភិបាលខេត្តបានបញ្ជា អាជ្ញាធរក្រុង-ស្រុកទាំងអស់ត្រូវចាត់អោយមានកងកម្លាំងយាមល្បាតគ្រប់ពេលវេលា និងហាមមិនឱ្យមានបែរត្រី ផ្ទះបណ្តែតទឹកចូលចតក្នុងមូលដ្ឋានខ្លួនជាដាច់ខាត។ លោកអភិបាលខេត្ត ជំរុញឲ្យអាជ្ញាធរមូលដ្ឋានត្រូវគ្រប់គ្រងស្ថិតិ បែរត្រី ផ្ទះបណ្តែតទឹក ទាំងចាស់ទាំងថ្មីអោយបានច្បាស់លាស់ ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេ សំរួលដល់ផ្លូវនាវាចរ និងប្រព័ន្ធអេកូឡូហ្ស៊ី ជៀសវៀងការខូខាត់ធ្ងន់ធ្ងរ ដល់ជីវៈចម្រុះ ក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និង ប៉ះពាល់ ដល់សោភ័ណភាព និងសុខភាព របស់ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកក្នុងទន្លេផងដែរ។