នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសលាលែងចេញពីតំណែង ប្រសិនបើក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ(U22) មិនអាចឆ្លងវគ្គចែកពូលឈានទៅបន្តប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រាត់ក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមទេនោះ។ ការប្រកាសរបស់នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើឡើងក្រោយការបញ្ចប់ការប្រកួតរវាងក្រុមគោព្រៃកម្ពុជា បានត្រឹមស្មើជាមួយហ្វីលីពីន ១-១ វគ្គសន្សំពិន្ទុ ក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម កាលពីយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។ តាមរយៈហ្វេសប៊ុក នាយឧត្តមសេនីយ៍ សៅ សុខា បានសរសេរយ៉ាងដូច្នេះថា បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ លោកបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងប្រើពេលជាង១០ឆ្នាំ ដើម្បីលើកកិត្តិយសជាតិខ្មែរតាមរយៈវិស័យកីឡាបាល់ទាត់។ លោកបន្តថា បើការប្រកួតក្នុងគ្រុប ចែកពូលវិញ្ញាសាកីឡាបាល់ទាត់បុរសអាយុក្រោម២២ ឆ្នាំមិនអាចឆ្លងផុត ដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់តំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ( FFC ) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម។ លោកបញ្ជាក់ថា បើមានករណីនោះកើតឡើង លោកនឹងស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គលេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាត បោះឆ្នោតជ្រើសរើសប្រធានសហពន្ធ័កីឡាបាល់ទាត់ថ្មី ដើម្បីបន្តដឹកនាំសហពន្ធ័កីឡាបាល់ទាត់កម្ពុជា។ គួរបញ្ជាក់ថា ពីរប្រកួតដំបូងរបស់កម្ពុជា, កម្ពុជាបានយកឈ្នះលើទីម័រខាងកើត ៤-០ និងស្មើជាមួយហ្វីលីពីន ១-១។ កម្ពុជាស្ថិតក្នុងពូលA មាន ៤ពិន្ទុបណ្តោះអាសន្នក្នុងដៃ និងត្រូវការឈ្នះក្នុងជំនួបប្រឆាំងជាមួយនឹងមីយ៉ាន់ម៉ា នៅយប់ថ្ងៃទី៧ […]
ភ្នំពេញ : ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ឆឺតកៀត អាត់ថាកន (Cherdkiat Atthakor) ឯកអគ្គរាជទូតថ្មី នៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា បានសម្តែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ និងមានជំនឿថា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ នឹងត្រូវពង្រីកបន្ថែមទៀត ក្នុងឱកាសដែល ឯកឧត្តម ឯកអគ្គរាជទូត ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការក្រសួង។
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញទៅសួរសុខទុក្ខនាយទាហាន២រូប ជាយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ១៧៥ ប្រទេសវៀតណាម ដោយបានឧបត្ថម្ភថវិការបស់សម្តេចតេជោ ក្នុងម្នាក់ចំនួន២,០០០ដុល្លារ សរុបចំនួន៤,០០០ដុល្លារ។ នាយទាហានទាំង២រូបនោះ ១-ឧត្តមសេនីយ៍ឯក សរ ម៉ឺន នាយករងសាកលវិទ្យាល័យការពារជាតិ និង២-ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប វ៉ាន្នី មេបញ្ជាការរងកងទ័ពជើងគោក។