ព្រះមេធានុរ័ក្ខបណ្ឌិត គូ សុភាព ព្រះរាជាគណ:កិត្តិយស និងជាព្រះគ្រូសូត្រស្តាំវត្តនិគ្រោធវ័ន គល់ទទឹង និងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ និមន្ត និងអញ្ជើញ ជាអធិបតីពិធីបើកសិក្ខាសាលាស្តីពី «ការអប់រំសុខភាពផ្លូវចិត្ត» ជូនដល់មន្ត្រីរាជការក្រសួងព័ត៌មាន រៀបចំឡើងនៅសាលប្រជុំចត្មុមុខមង្គល ទីស្តីការក្រសួង នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។ រូបថត៖ ហ៊ុន យុទ្ធគុណ ——
ថ្លែងក្នុងសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១ ក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល” នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យគណៈគ្រប់គ្រងសាលាទាំងអស់ដាក់បញ្ចូលបញ្ញាសិប្បនិម្មិត (AI) ទៅតាមសាលារៀន និងសាលាបណ្ដុះបណ្ដាលគ្រូ ដើម្បីជាជំនួយដល់ការរៀន និងបង្រៀន។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា បញ្ញាសិប្បនិម្មិត (AI) នឹងក្លាយជាឧបករណ៍មួយមានលក្ខណៈស្វ័យប្រវត្តិ ជំនាញខ្លះត្រូវបាត់បង់ និងជំនួសដោយបច្ចេកវិទ្យា។ ដូច្នេះ ប្រសិនបើយុវជនមិនបានត្រៀមខ្លួនចាប់យកបច្ចេកវិទ្យា នឹងដើរមិនទាន់គេនោះទេ។ រដ្ឋមន្រ្តីក្រសួងអប់រំ បន្ថែមថា កន្លងមកក្រសួងបានដាក់ឱ្យសាកល្បងការរៀន និងបង្រៀនបញ្ញាសិប្បនិម្មិត (AI) ដើម្បីឱ្យគរុសិស្ស និងសាលាជំនាន់ថ្មី ប្រើប្រាស់។
លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងរយៈពេល២សប្ដាហ៍កន្លងមកនេះ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលជាតិនៃក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានប្រតិបត្តិការបង្ក្រាបបទល្មើសនៅទូទាំងប្រទេស បានចំនួនជាង ២០០ករណី និងបង្រ្កាបល្បែងស៊ីសងជាង ២០ទីតាំង។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ចំណែកនៃកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចនគរបាល បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួនជាង៥០ករណី (អំពើហិង្សា ឆបោក លួច ឆក់ ប្លន់ ប្រើប្រាស់អាវុធខុសច្បាប់ និងមនុស្សឃាត) បទល្មើសគ្រឿងញៀនជាង១០០ករណី បទល្មើសក្មេងទំនើងជាង២០ករណី និងបទល្មើសល្បែងសុីសងជាង២០ទីតាំង ខណៈជនសង្ស័យភាគច្រើនបានបញ្ជូនទៅតុលាការ និងមួយចំនួនតូចបានអប់រំធ្វើកិច្ចសន្យា។ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានចាត់ទុកលទ្ធផលនៃកិច្ចប្រតិបត្តិការនេះថាជាបេសកកម្មស្នូលមួយរបស់មន្រី្តនគរបាលជាតិនៃក្រសួងមហាផ្ទៃ ដែលត្រូវតែអនុវត្តជាចាំបាច់ ដើម្បីថែរក្សាសុខសន្តិភាពសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ខណៈបណ្ដាប្រទេសនានាលើពិភពលោកនេះ សុទ្ធតែបាននឹងកំពុងប្រឈម និងក៏កំពុងដោះស្រាយ […]