លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាជនសង្ស័យ បានឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២១ នៅចំណុចភូមិភ្នាត ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ដោយមានការសម្របសម្រួលពីលោកប្លង់ សុផល ព្រះរាជអជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
លោកនាយការិយាល័យបន្តថា ជនសង្ស័យ ឈ្មោះ បាន ណារ័ត្ន ហៅ ង៉ោល ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិចុងទួល ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។ លោកវរសេនីយ៍ឯក អេង សោភា បន្ថែមថា ជនសង្ស័យក្រោយសាកសួរយកចម្លើយ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពប្លន់វាយនិងញញួរទៅលើជនរងគ្រោះពិតប្រាកដមែនដោយបានប្លន់យកទូរស័ព្ទ២គ្រឿង និងចិញ្ជៀនពេជ្រ១វង់ នៅថ្ងៃដដែលខ្លួនបានលក់ទូរស័ព្ទ១គ្រឿងម៉ាកសាំសុងនៅកន្លែងទិញអេតចាយបានប្រាក់១៥ម៉ឺនរៀលនិងលក់ចិញ្ជៀនពេជ្របានប្រាក់៥៧៤០០០រៀល និងទូរស័ព្ទ១គ្រឿងទៀតទុកប្រើផ្ទាល់ខ្លួន។
លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ជនសង្ស័យឈ្មោះ បាន ណារ័ត្ន ហៅ ង៉ោល ធ្លាប់មានប្រវត្តិ សកម្មភាពលួចរ៉ឺម៉ក កង់បី ក្នុងភូមិសាស្ត្រ ខេត្តកណ្តាល និងបានជាប់ពន្ធនាគារ រយៈពេលមួយឆ្នាំកន្លះ និងបានចេញ នៅខែកក្កដា ឆ្នាំ២០២១ និងមានសារធាតុញៀញ។
បច្ចុប្បន្នការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់កសាងសំណុំរឿង បញ្ជ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕