Related Articles
ហាងម៉ាស្សាមួយកន្លែង យីហោ «777ល្បិចខ្ពស់យូហើយពេលនេះត្រូវអស់ល័ក្ខក្រោយលួចលុយពីកាបូបភ្ញៀវ ១.៧០០ដុល្លារ ប្ដូរដាក់លុយសែនជំនួសវិញ
ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជូនខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ទៅកាន់តុលាការ ពីបទ«លួចលុយដុល្លារពិតរបស់ភ្ញៀវ ដែលចូលទៅម៉ាស្សា រួចបន្លំដាក់លុយដុល្លារក្លែងក្លាយចូលក្នុងកាបូបភ្ញៀវវិញ» ។ ករណីនេះ ប្រព្រឹត្តឡើងកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចហាងម៉ាស្សាមួយកន្លែង យីហោ «777» ស្ថិតនៅក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ បើតាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៣១ ខែកក្កដា មានភ្ញៀវបុរសម្នាក់បានចូលទៅម៉ាស្សានៅកន្លែងម៉ាស្សាមួយកន្លែង យីហោ «777» ។ នៅពេលចូលបន្ទប់ម៉ាស្សា ភ្ញៀវបានដោះខោភ្ជួរនៅជញ្ជាំងក្បែរបង្អួច ពេលនោះក៏មានយុវជនម្នាក់បានលួចយកកាបូបពីក្នុងហោប៉ៅខោរបស់ភ្ញៀវ រួចហើយលួចយកលុយដុល្លារពិតរបស់ភ្ញៀវចំនួន១៧០០ដុល្លារ បន្ទាប់មកក៏បានដាក់ដុល្លារក្លែងក្លាយជាលុយសែនចូលក្នុងកាបូបរបស់ភ្ញៀវចំនួន១៧០០ដុល្លារវិញ ។ ប្រភពដដែលបានបន្តថា លុះម៉ាស្សាហើយ ភ្ញៀវក៏បានចេញមកវិញ ដោយមិនបានដឹងថា បាត់លុយនោះទេ ។ លុះស្អែកឡើង ថ្ងៃទី១ ខែសីហា ពេលទិញអីវ៉ាន់គេ រួចដកកាបូបឡើង ស្រាប់តែឃើញសុទ្ធតែលុយដុល្លារសែន ទើបភ្ញៀវជាជនរងគ្រោះរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង និងធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ដែលសមគំនិតគ្នាជាប្រព័ន្ធលួចលុយភ្ញៀវចំនួន១៧០០ដុល្លារ ដោយដាក់ប្រាក់ដុល្លារក្លែងក្លាយ ចំនួន១៧សន្លឹកចូលកាបូបភ្ញៀវវិញ ។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើ […]
រាជរដ្ធាភិបាលសម្រេចឲ្យយានយន្តឯកជន ជ្រកក្រោមផ្លាកលេខរដ្ឋ, ខ.ម និង ន.ប មកបង់ពន្ធផ្លូវប្រចាំឆ្នាំតាមច្បាប់…
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចយល់ព្រម លើសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណត់ឲ្យយានយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែលមានចង្កូតឆ្វេង និងពុំមានចុះបញ្ជីទ្រព្យរបស់រដ្ឋ ត្រូវបង់ពន្ធលើមធ្យោយបាយ ដឹកជញ្ជូនប្រចាំឆ្នាំ និងបង់ពន្ធនាំចូលតាមច្បាប់ជាធរមាន។ នេះបើតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ។ លិខិតរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានស្នើសុំការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចចារយល់ព្រម លើការស្នើទាំង៥ចំណុចរួមមាន៖ ១៖ ចំពោះយានយន្តឯកជន ក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែលមានចង្កូតឆ្វេង និងពុំមានក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋ របស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុគ្រោះតែមួយលើកចុងក្រោយ ដោយបន្តអនុញ្ញាតឲ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឆ្នាំ២០២១ ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន តាមការដាក់ពាក្យស្នើសុំរបស់ម្ចាស់យានយន្តមួយឆ្នាំទៀតប៉ុណ្ណោះ។ ការបង់ពន្ធនេះ ពុំមែនមានន័យថា ម្ចាស់យានយន្តបានរួចផុតពី កាតព្វកិច្ចបង់ពន្ធ និងអាករនាំចូលយានយន្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ។ […]
លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ កម្ពុជាបាននិងកំពង់ផ្តល់អទិភាពលើការកសាងនិងអភិវឌ្ឍធនធានមនុស្សសំខាន់លើវិសយ័អប់រំ
ភ្នំពេញ ៖ បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតលោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការអភិវឌ្ឍប្រទេសប្រក បដោយចីរភាព និងភាពម្ចាស់ការ ត្រូវតែផ្ដល់អាទិភាពលើការកសាង និងពង្រឹងធនធានមនុស្ស ហើយជាសំខាន់លើវិសយ័អប់រំ។លោកបញ្ជាក់ថា ព្រោះតែអញ្ចឹងហើយបានជារាជរដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណជិត១.០០០លានដុល្លារក្នុងមួយឆ្នាំៗលើវិសយ័អប់រំ ក្នុងនោះប្រមាណ៨០%លើបៀវត្សលោកគ្រូ អ្នកគ្រូនិងបុគ្គលិកអប់រំ។ តាមរយៈវីដេអូថ្លែងក្នុងជំនួបជាមួយលោកគ្រូ អ្នកគ្រូ ដែលបានបង្ហោះនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ លោកបណ្ឌិតហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៅតាមបណ្ដាក្រសួងស្ថាប័នភាគច្រើនដែលកំពុងបម្រើការងារ គឺបណ្ដុះបណ្ដាលក្រោយឆ្នាំ១៩៧៩ ខណៈអ្នកបណ្ដុះបណ្ដាលមុនឆ្នាំនេះ នៅបន្ដជារាមច្បង។លោកថាការបណ្តុះបណ្តាលធនធានមនុស្សទាំងអស់នោះគឺដោយសារលោកគ្រូ អ្នកគ្រូ។ លោកបណ្ឌិត បានអះអាងថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅដឹកនាំប្រទេសនោះ គឺគោលនយោបាយលើវិសយ័អប់រំនៅតែជាការងារអទិភាពរបស់គណបក្ស ហើយអ្វីជាសំខាន់នោះគឺការយកចិត្តទុកដាក់ចំពោះលោកគ្រូ អ្នកគ្រូនិងបុគ្គលិកវិសយ័អប់រំ។លោកថាការផ្ដល់អាទិភាពលើការងារនេះដើម្បីមានភាពម្ចាស់ការលើខ្លួនឯង។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងសង្កត់ធ្ងន់ថា អត់មានប្រទេសណា មកដឹកនាំប្រទេសយើង អត់មានប្រទេសណាស្រលាញ់ខ្មែរ ចង់ឲ្យខ្មែររីកចម្រើនល្បឿនលឿន ជាងខ្មែរនោះទេ។ នេះហើយដែលយើងត្រូវម្ចាស់ការខ្លួនឯង ហើយដែលយើងយកចិត្តទុកដាក់លើវិស័យអប់រំ។ លោកថា យើងមិនមែនមានត្រឹមតែជាគោលនយោបាយ នៅលើក្រដាសនោះទេ តែយើងបាននិងកំពង់អនុវត្តជាក់ស្តែង។ លោកបណ្ឌិតបញ្ជាក់ទៀតថា ដរាបណាថវិកាជាតិកាន់តែកើន នោះផលប្រយោជន៍ត្រូវបានផ្ដល់ជូនលោកគ្រូ […]