កូនសត្វខ្ទីងមួយក្បាលត្រូវបានក្រុមការងារសង្គ្រោះសត្វព្រៃ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) ជួយសង្គ្រោះកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ក្រោយពេលក្រុមការងារបានទទួលព័ត៌មានថាសត្វខ្ទីងមួយក្បាលបានជាប់អន្ទាក់នៅក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ កូនសត្វខ្ទីងនេះបាន របួសជើងមុខខាងស្តាំ។ នៅពេលនេះ កូនសត្វខ្ទីងនេះត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីសង្គ្រោះជីវិត និងព្យាបាលជំងឺ។ ប្រសិនបើមិនមានការជួយ សង្គ្រោះទាន់ពេលវេលាទេ កូនសត្វខ្ទីងដែលបែកហ្វូងពីមេរបស់វានេះអាចនឹងស្លាប់បាត់បង់ជីវិត។ កូនសត្វខ្ទីងនេះជាប់អន្ទាក់នៅទីតាំងជាមួយគ្នា ដែលសត្វខ្ទីងមួយក្បាលដែលបានជាប់អន្ទាក់និងក្រុមការងារជួយសង្គ្រោះកាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ប៉ុន្តែបានស្លាប់។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ប្រជាសហគមន៍បានទាក់ទងក្រុមការងារសង្គ្រោះសត្វព្រៃ អង្គការសម្ព័ន្ធមិត្តសត្វព្រៃដែលបានសហការជាមួយមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថានធ្វើការការពារនិងអភិរក្សនៅតំបន់ការពារធម្មជាតិក្នុងខេត្តកំពង់ស្ពឺ ក្រោយបានឃើញវាជាប់អន្ទាក់ព្រាន។ ភ្លាមៗ ក្រុមការងារសង្គ្រោះសត្វព្រៃបានចុះអន្តរាគមន៍ ដោយបានធ្វើដំណើរេយៈចម្ងាយជាង ១៣០ គីឡូម៉ែត្រពីភ្នំពេញទៅកន់ទីតាំងដែលបានរាយការណ៍ដោយធ្វើដំណើរទាំងតាមរថយន្តផង និងតាមគោយន្តកន្ត្រៃផង និងដើរដោយថ្មើរជើងផង ទម្រាំនឹងដល់ទីតាំង ហើយក្រុមការងារបានធ្វើការសង្គ្រោះកូនសត្វខ្ទីងនេះ និងបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីព្យាបាល។ ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានសម្តែងអំណរគុណដល់ក្រុមការងារ ៧នសង្គ្រោះសត្វព្រៃ អង្គការ WA ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសង្គ្រោះកូនសត្វខ្ទីង ដែលជាប្រភេទសត្វកម្រនៅលើពិភពលោកនេះ ក៏ដូចជាសត្វព្រៃផ្សេងទៀត។ ឯកឧត្តមបានថ្លែងថា អង្គការ […]
ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ថា ការបន្តឆ្លងជំងឺកូវីដ១៩នៅតែមានចំនួនច្រើន បើទោះបីជាបានចាក់វ៉ាក់សាំងហើយនោះ គឺមិនមែនមកពីវ៉ាក់សាំងគ្មានប្រសិទ្ធភាពនោះទេ ប៉ុន្ដែគឺបណ្ដាលមកពីការធ្វេសប្រហែស ដោយបំពានវិធានសុខាភិបាលទៅវិញទេ។ ការថ្លែងអះអាងថានេះ ខណៈដែលក្រុមអគិតបាននឹងកំពុងតែឃោសនាចោទប្រកាន់ថា ការឆ្លងជំងឺកូវីដ១៩ មិនថមថយ ពីព្រោះតែកម្ពុជាប្រើវ៉ាក់សាំងចិន៕
ភំ្នពេញ ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៣0 ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៨:៣០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ដឹកនាំដោយ លោកវរសេនីយ៍ទោ គង់ នៅ នាយរងការិយាល័យ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្របសម្រួលពី លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចចំណតរថយន្ត ផ្សារទំនើប អ៊ីអនមល.៣ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជាលទ្ធផលកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ៖ ១. […]