ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ជៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពេលរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិមានកីឡដ្ឋាន ដែលជាវិមានធំមួយនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ០៥និង០០នាទី គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នឹងមានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ជាពិសេសដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ងត៍ ម្ចាស់រថយន្តដឹកទំនិញ គ្រប់ប្រភេទ រថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កគ្រប់ប្រភេទ […]
ប្រទេសកម្ពុជា កាលពីថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ បានប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាពិធីបុណ្យតាមបែបប្រពៃណីបុរាណរបស់ខ្លួននៅខេត្តកំពង់ស្ពឺ នៅភាគខាងលិចប្រទេស ស្ថិតក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលជាការប្រារព្ធពិធីចាប់ផ្តើមរដូវធ្វើស្រែចម្ការប្រចាំឆ្នាំនោះ ក៏មានការចូលរួមអញ្ជើញចូលរួមពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីអង្គទូត អគ្គរាជទូតនៃបណ្តាប្រទេសជាមិត្ត មន្ត្រីជុំវិញរដ្ឋបាលខេត្តកំពង់ស្ពឺ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនប្រជាពលរដ្ឋជាច្ រើន។
កម្មវិធីបោះជំរំសមាគមកាយប្ញទ្ធិនារីកម្ពុជាប្រចាំឆ្នាំ២០២៣ ធ្វើឡើងក្រោមប្រធានបទ៖ «យើងអាចធ្វើបាន» រៀបចំធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ២០-២៣ ខែវិច្ឆិកា ដែលក្នុងនៅមានរបៀបវារៈកម្មវិធីមួយចំនួន ក្នុងការជួយពង្រឹងសមត្ថភាពយុវតីពាក់ព័ន្ធនឹងបំណិនជីវិតប្រចាំថ្ងៃ ឈ្វេងយល់ពីបរិបថថ្មីនៃសង្គម ការធ្វើសមាធិ ការលែងល្បែងកម្សាន្ត ដើម្បីបង្កើនភាពស្និទស្នាល ការទស្សនកិច្ចនៅតំបន់ទេសចរណ៍ប្រាសាទសំបូរព្រៃគុក និងការចូលរួមការងារសង្គម ដើម្បីលើកបរិស្ថាន។