ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អ្នកដែលស្លាប់ដោយកូវីដ-១៩ ភាគច្រើនលើសលប់ ជាអ្នកដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរ និងរ៉ាំរ៉ៃប៉ុណ្ណោះ ដែលនេះសបញ្ជាក់ឲ្យឃើញថា

 វ៉ាក់សាំងគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីទប់ទល់នឹងជំងឺដ៏កាចសាហាវមួយនេះ។ តាមការសង្កេត និងស្រាវជ្រាវជាក់ស្តែង អ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ-១៩ភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ។ ការស្លាប់ម្សិលម៉ិញនេះ(របាយការណ៍ថ្ងៃទី១៨ ខែតុលា) មានអ្នកស្លាប់ចំនួន១២នាក់ ក្នុងនោះចំនួន៨នាក់គឺជាអ្នកដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញ និងលើកទឹកចិត្តដល់ អាជ្ញាធរ ក្រុមគ្រូពេទ្យនៅមូលដ្ឋាននានា ជួយពន្យល់ណែនាំ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សូមឲ្យពួកគាត់មកទទួលយកសេវានេះ ទោះជាកម្មវិធីវ៉ាក់សាំងនៅតំបន់ខ្លះបិទបញ្ចាប់ក៏ដោយ។
May be an image of 1 person and text
nmr