ព័ត៌មានជាតិ

ថៅកែការ៉ាសសាំង PTT ដកកាំភ្លើង បាញ់សម្លាប់ខ្លួនឯង ក្នុងថ្លុកឈាម នៅព្រៃស…!

ភ្នំពេញ÷លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ បានឲ្យដឹងថា សព ឈ្មោះ ឡី សុក្រឹត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរម្ចាស់ការ៉ាស់សាំង PTTស្នាក់នៅកន្លែងកើតហេតុ។
លោកអធិការបានបញ្ជាក់ថា សពមានស្នាមរបួសធ្លាយពីសៀតផ្កាស្ដាំទៅឆ្វេង។
បានបង្កការភ្ញាក់ផ្អើល នៅ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧និង១៥នាទី នៅចំណុចក្នុងបន្ទប់ទឹកខាងក្រោយបរិវេនការ៉ាស់សាំង PTT ផ្លូវបេតុងព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំណែកវត្ថុតាងបន្សល់ទុកកន្លែងកើតហេតុមានអាវុធខ្លី១ដើមម៉ាកZORAKI 2914-T បង់១ មានគ្រាប់ក្នុងបង់ ៦គ្រាប់ ក្នុងកាណុង១, សំបកកាទុស១ និងបាល់គ្រាប់១។
លោក អធិការបន្តទៀតថា មុនពេលកើតហេតុកន្លងមកជនរងគ្រោះមានវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរ លុះព្រឹកថ្ងៃកើតហេតុកូនចៅងើបពីដេកដើរកមេមិនឃើញព្រោះណាត់គ្នាត្រូវទៅខេត្តកំពត ក៏ទៅមើលនៅបន្ទប់ទឹកឃើញតែស្បែកជើងស្រែកហៅមិនឮឆ្លើយ ដោយមានសង្ស័យក៏ហៅគ្នាយកសោរចាក់មើលស្រាប់តែឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយដោយមានឈាមជាបនៅផ្នែកក្បាល ទើបបង្កឱ្យមានការភ្ញាក់ផ្អើលក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ចុះដល់ទីតាំងកន្លែងកើតហេតុឃើញសាកសពដេកស្លាប់នៅក្នុងបន្ទប់ទឹកក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យនិងគ្រូពេទ្យយកសំណាកលទ្ធផលធ្វើសំណាកពីក្រុមគ្រូពេទ្យ គឺអវិជ្ជមានជំងឺកូវីដ-១៩។
យោងតាមការសន្និដ្ឋានវាយតម្លៃ ការពិនិត្យនិងវិភាគ ជុំវិញកន្លែងកើតហេតុ របស់កម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញគឺជនរងគ្រោះធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនពិតប្រាកដមែន។ក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យចប់សព្វគ្រប់ក៏បានប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

 

nmr