ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ជូនទៅសមត្ថកិច្ចពាក់ព័ន្ធករណីលក់ម៉ូតូតាមអនឡាញតែមិនប្រគល់ម៉ូតូឱ្យជនរងគ្រោះ។ ការឃាត់ខ្លួននេះបានធ្វើឡេីងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យឈ្មោះសែន រាជ្យ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះមាស ឡេវីណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមសម្តីជនរងគ្រោះនៅក្នុងរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកេីតហេតុរូបគាត់ជាជនរងគ្រោះបានឃេីញផេកហ្វេសប៊ុកមួយបានបង្ហោះលក់ម៉ូតូម៉ាកHas sovanna ក្នុងតម្លៃ៦.៨០០ដុល្លារ ពេលនោះរូបគាត់ក៏បានឆាតសួរព័ត៌មានបន្ថែម ។ជនរងគ្រោះបានបន្តថា ពេលដែលសួរនាំរួច រូបគាត់ក៏ព្រមទិញក្នុងតម្លៃ៦.៨០០ដុល្លារនោះដោយបានកក់លុយមុនចំនួន២.០០០ដុល្លារ ហេីយជនសង្ស័យបានកំណត់ក្នុងរយៈពេល៣ថ្ងៃ។ ជនរងគ្រោះបានបន្ថែមទៀតថា បន្ទាប់មកជនសង្ស័យក៏បានឱ្យរូបគាត់ផ្ញេីលុយបង្គ្រប់ទេីបរូបគេយកម៉ូតូឲ្យ។ ពេលនោះរូបគាត់ក៏បានផ្ញេីលុយគ្រប់ចំនួន តែបែរជាជនសង្ស័យមិនយកម៉ូតូមកឲ្យគាត់ទេ ទេីបរូបគាត់ណាត់ជួបរួចក៏ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានទទួលលុយចំនួន៦.៨០០ដុល្លារពីជនរងគ្រោះក្នុងការលក់ម៉ូតូប្រាកដមែន។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលឹកថា កំហុសផ្នែកនយោបាយដោយការជ្រើសរើសយកការធ្វើរដ្ឋប្រហាររបស់ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានធ្វើឱ្យកម្ពុជាយើងត្រូវបានបំផ្លាញដល់ឬសគល់។ ផ្តើមចេញពីការធ្វើរដ្ឋប្រហាររបស់ លន់ នល់ ទើបធ្វើឲ្យកម្ពុជាយើងដើរថយក្រោយ ឆ្លងកាត់របបសោកនាដកម្មប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ដោយលើកត្តាប្រវត្តិសាស្ត្រនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាត្រូវតែចៀសវាងឲ្យបាននូវកំហុសនយោបាយពីអតីតកាល ដោយត្រូវខិតខំថែរក្សាសន្តិភាពឱ្យបានគង់វង្សទោះក្នុងតម្លៃណាក៏ដោយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន៣២៣២នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ។
នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលម្អរស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃកម្ពុជា ដែលស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ដែលកំពុងតែដំណើរការជួសជុលកែលំអរមកដល់ពេលនេះគឺសម្រេចបានប្រមាណ៩៥%។ ដំណើរការជួសជុលកែលម្អរនេះគ្រោងនឹងធ្វើអោយបានចប់រួចរាល់នៅចុងខែមីនាឆ្នាំ ២០២១ នេះ។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្តិសាធារណៈអោយបានល្អរួមទាំងសួនច្បារ ជាពិសេសសូមចូលរួមថែរក្សាស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋអតីតព្រះមហាក្សត្រនៃព្រះរាជាណាចកក្រកម្ពុជាយើងអោយបានស្ថិតនៅល្អគង់វង្សយូរអង្វែង៕