ភ្នំពេញ ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្ដិភាពកម្ពុជា មានប្រសាសន៍ថា កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន យ៉ាងយូរត្រឹមដំណាច់ឆ្នាំ ២០២១ នេះនឹងក្លាយជាប្រទេសទី ១ លើពិភពលោកដែលប្រជាពលរដ្ឋក្មេងចាស់ទាំងអស់ចាប់ពីអាយុ ១២ ឆ្នាំឡើងទៅ បានទទួលវ៉ាក់សាំងការពារ កូវីដ-១៩ គ្រប់ៗគ្នា ! ពិសេសទៀតនោះក៏នឹងបានទទួលវ៉ាកសាំង ដូសទី ៣ ដែលជាដូសជម្រុញថែមទៀតផង។ នេះជាមោទនៈភាពរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដែលមានមេដឹកនាំគឺ សម្តេចតេជោ ហ៊ុន សែន សម្តេចលោកបានយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់បំផុតអំពីសុខភាពរបស់ប្រជាពលរដ្ឋ ដែលសម្តេចតែងបានលើកឡើងថា ៖ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែការពារសិទ្ធិរស់រៀនមានជីវិត របស់ប្រជាពលរដ្ឋឲ្យបាន ! ។ មួយវិញទៀតចំពោះជនបរទេសគ្រប់គ្នាដែលរស់នៅ ធ្វើការ ឬធ្វើធុរកិច្ចក្នុងប្រទេសកម្ពុជា គឺសុទ្ធតែទទួលបានវ៉ាកសាំងពីរារដ្ឋាភិបាលកម្ពុជា ដូចគ្នានឹងប្រជាពលរដ្ឋកម្ពុជាដែរ ។ នេះជាជំហរនយោបាយកិច្ចការបរទេសដ៏ទន់ភ្លន់ និងជាកាយវិការនយោបាយចែករំលែកប្រកបដោយឆន្ទៈមនុស្សធម៌ខ្ពង់ខ្ពស់របស់កម្ពុជា នៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាអគ្គមគ្គទេសន៍សន្តិភាពនៃកម្ពុជា ។ […]
ខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក រោង សារឹម មេបញ្ជាការរង និងជាមេបញ្ជាការទិសបីស្រុក តំបន់ប្រតិបត្តិការសឹករង បាត់ដំបង បានដឹកនាំកម្លាំងអន្តរាគមន៍របស់ទីបញ្ជាការទិស និងផ្នែកសឹករង កំរៀង ព្រមទាំងអាជ្ញាធរមូលដ្ឋាន បាននាំយកស័ង្កសីជាអំណោយរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និលោកជំទាវ ទៅជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ស្ថិតនៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ សូមបញ្ជាក់ថាដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានផ្តល់អំណោយស័ង្កសីដល់តំបន់ប្រតិបត្តិការសឹករង បាត់ដំបងរក្សាទុកដើម្បីចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះមហន្តរាយផ្សេងៗមានផ្ទះស្នាក់នៅឡើងវិញ។ ក្នុងឱកាសនោះដែរអាជ្ញាធរមូលដ្ឋានដែនដី និងប្រជាពលរដ្ឋរងគ្រោះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង និងគ្រប់វេលា៕ https://t.me/royalcambodianarmy
អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ត លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ មន្ត្រីរាជការ ក្រុមប្រឹក្សា អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់។ រូបភាព៖ ទទក