នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង ខេត្តរតន:គិរី ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យនូវទំនិញជាគ្រឿងឧបភោគ បរិភោគប្រើប្រាស់ដែលដាក់ចរាចរលក់នៅលើបណ្ដាទីផ្សារដែលស្ថិតនៅតាមបណ្ដាទីផ្សាររបស់ខ្លួននេះបើយោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCFដើម្បីបន្តការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចពាណិជ្ជកម្ម និងការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ ។ យោងទៅតាមលទ្ធផលនៃការចុះត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣៩១.២៨គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៤៧.៥លីត្រ។ បន្ទាប់មកមន្ត្រីសាខាបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកមករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
Related Articles
ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេសលើការងារពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិការបស់អង្គភាពថវិកាចំណុះទីស្តីការក្រសួងយុត្តិធម៌
========================== នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៩:៣០ ព្រឹក នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេសលើការងារពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិការបស់អង្គភាពថវិកាចំណុះទីស្តីការក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រី ដែលជាប្រធានអង្គភាពថវិកា និងមន្រ្តីជំនាញមួយចំនួនទៀត។ កិច្ចប្រជុំនេះ បានផ្តោតលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖ – ការបិទបញ្ជីចំណូល-ចំណាយ ឆ្នាំ២០២២ – ការរៀបចំផែនការអនុវត្តថវិកាសមិទ្ធកម្ម ឆ្នាំ២០២៣ -ការរៀបចំគម្រោងថវិកា ឆ្នាំ២០២៤ -ប្រតិទិនការងារថវិកា។ ក្រសួងយុត្តិធម៌ || JOIN https://moj.gov.kh/kh/news-event/1698
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល-ហ្វឹកហ្វឺនឆ្នាំ២០២២ និងបើកវគ្គបន្តឆ្នាំ២០២៣ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ និងបណ្ណាល័យ នៃសាកលវិទ្យាល័យការពារជាតិ
(រាជធានីភ្នំពេញ, ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣)៖ ១. សូមចូលរួមអបអរសាទរជាមួយនាយទាហាន នាយទាហានរង ជាសិក្ខាកាម ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០២២ កន្លងទៅ ហើយដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ។ ជាមួយគ្នា ក៏សូមធ្វើការវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាល-ហ្វឹកហ្វឺនឆ្នាំ២០២៣ ចំនួន ២០ វគ្គ ដែលត្រូវបើកដំណើរការជាបន្តទៀត ស្របតាមផែនការស្តីពីការហ្វឹកហ្វឺនបណ្តុះបណ្តាល របស់ក្រសួងការពារជាតិ ដើម្បីកសាងសមត្ថភាពយោធិន និងបង្កើនធានធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ សំដៅសម្រេចភារកិច្ចដែលរាជរដ្ឋាភិបាល, ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានប្រគល់ជូន។ ២. សូមនិស្សិត-សិក្ខាកាមទាំងអស់ប្រើប្រាស់ចំណេះដឹង និងចំណេះធ្វើ ដែលទទួលបានពីវគ្គបណ្តុះបណ្តាល-ហ្វឹកហ្វឺន សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ចនៅតាមបណ្តាស្ថាប័ន-កងឯកភាព ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនរបស់យើង ឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាព។ ចំពោះនិស្សិត-សិក្ខាកាមវគ្គថ្មី និងវគ្គបន្ត, សូមព្យាយាមបន្តនូវសកម្មភាព និងស្មារតីរបស់និស្សិត-សិក្ខាកាមជំនាន់មុនៗ ដែលបានទទួលជោគជ័យរួចមកហើយ ដោយត្រូវយកចិត្តទុកដាក់រៀនសូត្រក្រេបជញ្ជក់យកទាំងចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងល្អៗ ពីសាស្ត្រាចារ្យ យោធាចារ្យ សម្រាប់ការអភិវឌ្ឍខ្លួនឯងឱ្យមានសមត្ថភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ ដើម្បីទទួលរ៉ាប់រងរាល់ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទក្នុងពេលចំពោះមុខ និងតទៅអនាគត។ ៣. សូមធ្វើការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើនជាលំដាប់របស់សាកលវិទ្យាល័យការពារជាតិ ដែលជាគ្រឹះស្ថានអប់រំផ្នែកយោធាកម្រិតឧត្តមសិក្សាឈានមុខមួយ ដោយតាំងពីក្រោយការដួលរលំនៃរបបខ្មែរក្រហម រហូតមកដល់ពេលនេះ សាកលវិទ្យាល័យការពារជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សបម្រើក្នុងវិស័យការពារជាតិ ជាពិសេសក្នុងរយៈពេល ០៥ […]
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញចុះពិនិត្យជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន នៅលើដីសម្បទានសង្គមកិច្ច នៅឃុំក្រយៀ ស្រុកសន្ទុកខេត្តកំពង់ធំ
—————– នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជា អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញទៅត្រួតពិនិត្យស្ថានភាពជីវភាពរស់នៅនិងសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរាយការណ៍បញ្ជាក់ជូនថា ក្រោយពីបានការចាប់ឆ្នោតទទួលយកដីនិងផ្ទះ ថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានអតីតយុទ្ធជនចំនួន១៤១គ្រួសារ កាលពីខែឧសភា ឆ្នាំ២0២១ កន្លងទៅនេះ បងប្អូនបានមករស់នៅកសាងជីវភាពថ្មីនៅលើផ្ទះថ្មីនិងលើដីសម្បទានសង្គមកិច្ចដោយក្នុងមួយគ្រួសារទួលបានចំនួន ១ហិតាកន្លះ ដោយបានដាំដំណាំបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពគ្រួសារ ។ តែមកដល់បច្ចុប្បន្ននេះភូមិអតីតយុទ្ធជនរបស់យើងមិនទាន់មានផ្លូវ ទឹកស្អាត និងអគ្គិសនី សម្រាប់ប្រើប្រាស់នៅឡើយ។ នៅក្នុងរដូវវស្សាត្រូវបានជំនន់ទឹកភ្លៀង ជន់លិច បង្កឲ្យខូចខាតផលដំណាំរបស់បងប្អូនអតីតយុទ្ធជនមួយចំនួន ។ ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម បានកោតសរសើរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ដោះស្រាយជីវភាពគ្រួសារ […]