ភាគីកូរ៉េបានសន្យាថា នឹងបង្កើនកូតាពលករកម្ពុជា ឱ្យបានលើសមួយម៉ឺននាក់ ក្នុងឆ្នាំ២០២៣ និងកាន់តែច្រើននៅឆ្នាំបន្តបន្ទាប់ទៅមុខទៀត ខណៈពេល ក្នុងឆ្នាំ២០២២ កន្លងមកថ្មីៗនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ល្អ ក្នុងវិស័យបញ្ជូនពលករទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ហើយតាមរយៈការវាយតម្លៃពីខាងភាគីកូរ៉េ ឃើញថា ពលករកម្ពុជាមានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់នឹងការងារ ធ្វើឱ្យនិយោជកកូរ៉េ ស្រលាញ់ពេញចិត្តជាខ្លាំង។ ការសន្យានេះ ធ្វើឡើងរវាងលោក UH SOOBONG ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ជាមួយឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ ជំនួបក៏ពិភាក្សាអំពីវិធីសាស្រ្តក្នុងការជ្រើសរើស ទទួលពលករឱ្យបានឆាប់រហ័ស និងស្វែងយល់អំពីគម្រោងធ្វើសមាហរណកម្មពលករកម្ពុជាក្រោយពេលត្រឡប់មកមាតុភូមិវិញ។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពអន្តរក្រសួង-ស្ថាប័ន រួមទាំងក្រសួង ស្ថាប័ន និងដៃគូសហការ ក្រុមហ៊ុនគាំទ្រ និងភាគីពាក់ព័ន្ធ ដែលបានរួមចំណែកយ៉ាងសំខាន់ឱ្យព្រឹត្តិការណ៍នេះដំណើរការទៅដោយរលូន និងជោគជ័យ។ ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់នេះបានរៀបចំឡើងក្នុង គោលបំណងបំផុសស្មារតី និងលើកទឹកចិត្តដល់មន្រ្តីរាជការឱ្យស្រឡាញ់ និងចូលចិត្តលេងកីឡា ដើម្បីទទួលបានសុខភាពផ្លូវកាយ ផ្លូវចិត្តស្របតាមពាក្យស្លោក កីឡាសាងមនុស្ស មនុស្សសាងសង្គម ដែលជាប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
ខេត្តរតនគិរី៖ លោក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ បានឱ្យដឹង នៅរសៀលថ្ងៃទី ១៣ ខែធ្នូនេះ ថា ដោយមានការស្នើសុំពីលោកស្រីអនុប្រធានភូមិឡំ លោកអធិការ និងកម្លាំងប្រចាំចំនួន២នាក់ គឺ លោកអនុសេនីយ៍ឯក សូម សន និង លោកអនុសេនីយ៍ទោ ពូយ ហ្វែន នៅ ម៉ោង ៨កន្លះ យប់មិញ បានយករថយន្តស៊ីរ៉ែន ទៅ ជួយដឹកស្ត្រីឈឺពោះឈ្មោះ រម៉ាម អ៊ីម អាយុ ៣៦ ឆ្នាំ ជនជាតិចារាយ រស់នៅ ភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដើម្បីមកឆ្លងទន្លេនៅ មណ្ឌលសុខភាពស្រុក។ លោក សូយ សំណាង បានឱ្យដឹងបន្ថែមថា ប៉ុន្តែនៅ ពេលកម្លាំងបានចុះទៅ ដល់ផ្ទះស្ត្រីឈឺពោះនោះ គាត់បានសម្រាលកូនរួចរាល់ហើយ ដោយឆ្មបបុរាណទៅ សម្រាលកូនឱ្យ ហើយមិនបានដឹកមកមណ្ឌលសុខភាពទេ។ លោកអធិការនគរបាលស្រុកអូរយ៉ាដាវ រូបនេះ បញ្ជាក់ថា […]