ខេត្តកណ្តាល!យ៉ាងហោចណាស់មានជនរងគ្រោះ២នាក់បណ្តាលរងរបួសធ្ងន់ករណីគ្រោះថ្នាក់ចរាចរណ៍មានរថយន្តសាំយ៉ុងបុករថយន្តកូរ៉េចំពីក្រោយដែលហេតុការណ៍នេះបានកើតឡើងនៅ
ថ្ងៃ ព្រហស្បតិ៍ ៣រោចខែ បុស្ស ឆ្នាំឆ្លូវត្រី ស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី ២០ ខែ មករា ឆ្នាំ២០២២ វេលាម៉ោង ១០ : ៣០ នាទី នៅចំនុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ២២-២៣ ក្នុងភូមិ ស្លាបតាអោន ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
បើតាមភពបានឲ្យដឹងថា!
នៅមុនពេលកើតហេតុ ខាងលើមានរថយន្ត ០១គ្រឿងម៉ាកសាំយ៉ុង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2O.9850 (ទិសដៅភ្នំពេញអ្នកលឿង ) លុះពេលមកដល់ត្រង់ចំណុចកើតហេតុខាងស្រាប់តែរថយន្តសាំយ៉ុងបុកចំពីក្រោយពេញទំហឹងតែម្តង។
អ្នកបើកបរឈ្មោះ ឃ្លោក សំណាង ភេទប្រុស អាយុ ៣៥ឆ្នាំជនជាតិ ខ្មែរ មានទីលំនៅភូមិ កំរែង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង
*ពេលបើកមកដល់ចំនុចកើតហេតុបានបុកពីក្រោយ រថយន្ត ០១គ្រឿងទិសដៅស្របគ្នារថយន្តម៉ាក Hyundai (កូរ៉េ) ពណ៌ស ផ្លាកលេខ ភ្នំពេញ 2AT.4152 (ទិសដៅភ្នំពេញអ្នកលឿង)
អ្នកបើកបរឈ្មោះ រិន ចំរើន ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ពីងពុង ឃុំ ដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺទៅការនៅកំពង់ត្របែកខត្តព្រៃវែង។
អ្នករួមដំណើរ ឈ្មោះ ម៉ៅ មាន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ ដឹកពាង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ របួសស្រាល និង ឈ្មោះ ឡេង ឡុង ភេទប្រុស អាយុ ២៦ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ អង្គតាប៉ុក ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ក្រោយពីកហេតុគេបានឃើញរថយន្តរបស់មន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយបានដឹកជនរងគ្រោះទៅជួយសង្គ្រោះប៉ុន្តែដោយបានឃើញស្ថានភាពជនរងគ្រោះរងរបួសធ្ងន់ត្រូវបានក្រុមលោកគ្រូពេទ្យបញ្ចូនទៅមន្ទីរពេទ្យភ្នំពេញ។
លោកហង្ស ផាណារ៉ា អធិការ រងស្រុកកៀនស្វាយបានប្រាប់ថា!កម្លាំងចរាចរណ៍ស្រុកបានចុះទៅធ្វើការវាស់វែងហើយបានបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យដោយវត្ថុតាងរថយន្តទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយចាំដោះស្រាយតាមនិតិវិធី។
បើតាមអ្នកធ្វើដំណើរជាមួយជនរងគ្រោះថាពួកទៅការនៅកំពង់ត្របែកខេត្តព្រៃវែងស្រាប់តែមកដល់ស្រុកកៀនស្វាយជួបគ្រោះថ្នាក់ចរាចរណ៍។
បើតាមអ្នកបើកបរ រថយន្តសាំយ៉ុងថាបណ្តាលមកពី
រថយន្តរបស់គាតហ្វាំងមិនសុី។លោកអធិការ រងស្រុកកៀនស្វាយនិងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបើកបរម៉ូតូនិងរថយន្តត្រូវចេះយោគយល់គ្នានិងគោរពច្បាប់ចរាចរណ៍បើមានគ្រោះថ្នាក់កើតឡើងត្រូវមានការបង់ខាតពេលវេលានិងថវិកាជាមិនខាន។