ព័ត៌មានជាតិ

ជំពាក់បំណុល​​គេ​ច្រើន​ ដោះស្រាយ​មិន​ចេញ​ បុរស​ម្នាក់​បាន​សម្រេចចិត្ត​ចង​.​ក​ សម្លាប់​ខ្លួន​

​ ​លោក​វរសេនីយ៍ឯក​ បេន​ សំអាត​ អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​ បាន​ឲ្យ​ដឹង​ថា​៖​ បុរស​ដែល​បាន​ធ្វើ​អត្តឃាត​ឈ្មោះ​ ង៉ូ​វ​ សុផល​ ភេទ​ប្រុស​ អាយុ​៥៤​ ឆ្នាំ​ រស់នៅ​ភូមិ​ខ្លា​ងាប់​ ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​ នៅ​មុន​ពេល​កើតហេតុ​បើ​យោង​តាម​ការ​បំភ្លឺរ​សប់​ឈ្មោះ​ ពៅ​ ពេទ្យ​ ភេទ​ស្រី​ អាយុ​៤៩​ ឆ្នាំ​ រស់នៅ​ភូមិ​ខ្លា​ងាប់​ ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ បាន​ប្រាប់​ថា​ មានឈ្មោះ​ វី​ ភេទ​ប្រុស​ ត្រូវជា​សាច់ញ្ញាតិ​នៃ​សព​បាន​ខ​លម​ក​ខ្លួន​ប្រាប់​ថា​ ឈ្មោះ​ ង៉ូ​វ​ សុផល​ នេះ​ បាន​ខ​ល​ទៅ​ប្រាប់​គាត់​ថា​ ខ្លួន​ជំពាក់​លុយ​គេ​ច្រើន​ និង​រក​លេបថ្នាំ​សម្លាប់​ខ្លួន​ ពេល​បាន​ដំណឹង​ភ្លាម​ ខ្លួន​ក៏​នាំ​គ្នា​ទៅ​មើល​ដល់​ផ្ទះ​ បន្ទាប់​មក​បានឃើញ​ឈ្មោះ​ ង៉ូ​វ​ សុផល​ បាន​ចង់​.​ក​ នៅ​លើ​ដើម​ទៀប​រួច​ទៅ​ហើយ​ ។​

​បើ​យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ ខុ​ម​ នាង​ (​ហៅ​ម៉ៅ​)​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ រស់នៅ​ភូមិ​ខ្លា​ងាប់​ ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ បាន​បំភ្លឺ​ថា​ ខ្លួន​បាន​ប្រទះ​ឃើញ​ឈ្មោះ​ ង៉ូ​វ​ សុផល​ ភេទ​ប្រុស​ អាយុ​៥៤​ ឆ្នាំ​ បាន​ចង​ ក​ ភ្ជាប់​ទៅ​នឹង​ដើម​ទៀប​ នៅ​ចំនុច​ក្រោយ​ផ្ទះ​ប្រហែល​១០​ ម៉ែត្រ​ ជើង​ផុត​ពី​ដី​នឹង​ខ្សែ​ពណ៌​ស​ ប្រវែង​ប្រហែល​ ២.៥​ ម៉ែត្រ​ បន្ទាប់​មក​ខ្លួន​និង​អ្នក​ជិតខាង​បាន​នាំ​គ្នា​ស្រាយ​ខ្សែ​នោះ​ ទំលាក់​ចុះ​ពីលើ​ដើម​ទៀប​យក​ទៅ​ដល់​ក្នុងផ្ទះ​ទើប​ដឹង​ថា​ស្លាប់​។​

​អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​ លោក​វរសេនីយ៍ឯក​ បេន​ សំអាត​ បាន​បញ្ជាក់​ទៀត​ថា​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ កម្លាំង​នគរបាល​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ​ និង​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ​ គ្រូពេទ្យ​ និង​ អាជ្ញាធរ​មូលដ្ឋាន​ ចុះ​ពិនិត្យ​ឃើញ​ថា​នៅ​លើ​ខ្លួន​សព​មិន​មាន​អ្វី​ក្រៅពី​ស្លាកស្នាម​ចងក​នោះ​ឡើយ​។​ ក្រោយ​ពី​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​ ក្រុមការងារ​ចំរុះ​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

nmr