ព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ សម្រេចការបញ្ចប់ ជាមណ្ឌលចត្តាឡីស័ក និងអនុញ្ញាតឱ្យដំណើការអាជីវកម្មឡើងវិញ ចំពោះផ្សារទំនើបដារុនហ្វា (ផ្សារដំរី៥) មានទីតាំងស្ថិតនៅផ្លូវលេខ២០០ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ៕
Related Articles
លោកបណ្ឌិត គិន ភា លើកទស្សន:ចំនួន៥ចំណុច ដែលជាមេរៀនពីសង្គ្រាមនៅអ៊ុយក្រែន
Posted on Author nmr
ភ្នំពេញ: លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ្នាំ១៩៧៥ និងមេរៀនជាច្រើនទៀត បានបង្រៀនយើងថា ប្រទេសនីមួយៗ មិនត្រូវពឹងផ្អែកទៅលើបរទេសជ្រុលពេកទេ មិនថាវិស័យនយោបាយ សន្តិសុខ ឬសេដ្ឋកិច្ចនោះទេ។ គ្មាននរណាជួយយើងទេ បើយើងមិនអាចជួយខ្លួនឯងបាន, មានតែយើងប្រឹងធ្វើឱ្យជាតិយើងខ្លាំងទេ ទើបយើងអាចរក្សាអត្ថិភាពជាតិយើងបាន។ តាមរយៈមេរៀនពីសង្គ្រាមនៅអ៊ុយក្រែននេះ ខ្ញុំយល់ឃើញថា៖ ១. សន្តិភាពគឺសំខាន់ជាងអ្វីៗទាំងអស់។ នៅពេលឃើញសោកនាដកម្មនៃសង្គ្រាម ទើបយើងកាន់តែយល់ច្បាស់ពីតម្លៃនៃសន្តិភាព, សង្រ្គាមឬសន្តិភាពចំណុះខ្លាំងលើភាពជាអ្នកដឹកនាំនិងការសម្រេចចិត្តរបស់មេដឹកនាំ។ ដូច្នេះ ត្រូវតែរួមគ្នារក្សាសន្តិភាពឱ្យបាន ហើយសន្តិភាពនោះ ត្រូវតែផ្តល់ម្លប់ និងផ្តល់ភាពសុខុដមរម្យនាដល់មនុស្សគ្រប់គ្នានៅក្នុងសង្គម។ ២. បន្តគោលនយោបាយការបរទេសដែលផ្តល់អាទិភាពលើសន្តិភាព ស្ថិរភាព វិបុលភាព និងបរិយាបន្ន ហើយត្រូវគោរពដោយខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះនៃ នយោបាយការបរទេសដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មាត្រា៥៣ ដែលកំណត់ថា «ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក»។ ៣. កម្ពុជាត្រូវមានទំនាក់ទំនងល្អជាបងប្អូនជាមួយប្រទេសជិតខាង ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។ កម្ពុជាមិនអាចយកប្រទេសជិតខាងណាជាសត្រូវនោះទេ ប៉ុន្តែ កម្ពុជាក៏មិនត្រូវឱនក្បាលជាមួយប្រទេសជិតខាងណាមួយដែរ។ កម្ពុជាត្រូវមានទំនាក់ទំនងដោយស្មើមុខនិងស្មើសិទ្ធិជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ដោយគោរពផលប្រយោជន៍គ្នាទៅវិញទៅមក […]
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញបន្តចុះពិនិត្យដំណើរការសាងសង់ និងពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅទីតាំងសម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិប៊ុនរ៉ាសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ
Posted on Author nmr
(ពោធិ៍សាត់)៖ លំនៅដ្ឋាន ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលត្រូវស្ថាបនា និងផ្តល់ជូនអតីតយុទ្ធជនក្រីក្រ និងពិការភាព ក្នុងខេត្តពោធិ៍សាត់ ចំនួន៦២៨គ្រួសារ/៦២៨ខ្នង នៅទីតាំងសម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិប៊ុនរ៉ាសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ គិតមកទល់ពេលនេះ សាងសង់រួចរាល់១០៥ខ្នងហើយ និង២៥ខ្នងទៀតកំពុងសាងសង់បន្ត ក្នុងតំបន់A លើគម្រោង១៥០ខ្នង (ជំហាន២)។ ជាក់ស្តែងនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត បានបន្តចុះពិនិត្យដំណើរការសាងសង់ផ្ទះ និងទីតាំងដែលត្រូវសាងសង់មណ្ឌលសុខភាព, សាលារៀន ព្រមទាំងដាក់ផែនការមួយចំនួនដល់មន្ត្រីប្រចាំការ ដើម្បីពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ ឱ្យបានលេចចេញជារូបរាងឡើង ក្នុងពេលដ៏ខ្លីខាងមុខ។ គួរបញ្ជាក់ថា ទីតាំងសម្បទានដីសង្គមកិច្ចខាងលើនេះ ត្រូវបានចាប់ឆ្នោតប្រគល់ជូនដល់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារក្នុងខេត្តពោធិ៍សាត់ ចំនួន៦២៨គ្រួសារ រួចរាល់ហើយ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១កន្លងទៅ ដោយក្នុងមួយគ្រួសារទទួលបានដី (លំនៅដ្ឋាន និងដីកសិកម្ម) ទំហំ៧០គុណ១៥០ម៉ែត្រ។ ដោយពិនិត្យឃើញពីការលំបាករបស់អតីតយុទ្ធជន និងគ្រួសារ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើសំណើគោរពចូលមកសម្តេចតេជោ ហ៊ុន […]
នាយឧត្តមសេនីយ៍ វង្ស ពិសេន ណែនាំឲ្យសិក្សាពីលទ្ធភាពបង្រួមតំបន់ហាមឃាត់ឲ្យនៅតូចហើយបើកទូលាយ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ
Posted on Author nmr
ភ្នំពេញ : នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពារាំង បានណែនាំឲ្យអាជ្ញាធមូលដ្ឋានត្រូវធ្វើការសិក្សាពីលទ្ធភាពក្នុងការបង្រួមតំបន់ហាមឃាត់ឲ្យនៅតូច ហើយបើកទូលាយ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរចេញចូលប្រកបមុខរបអាជីវកម្មផ្សេងៗ។ ការណែនាំនេះ ក្នុងពិធីយកស្បៀងអាហារចែកជូនដល់ប្រជាពលរដ្ឋរស់នៅភូមិត្នោត ឃុំរកា ក្នុងស្រុកពារាំង ខេត្តព្រៃវែង ដែលត្រូវបានហាមឃាត់ការចេញចូល និងត្រូវយកសំណាក ធ្វើចត្តាឡឺស័ក បន្ទាប់ពីកើតមានករណីវិជ្ជមានជំងឺកូវីដ-១៩ នៅក្នុងភូមិ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន សំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអប់រំដល់អ្នកមកពីចម្ងាយ ត្រូវស្នាក់នៅដោយឡែកនៅតាមផ្ទះរៀងៗខ្លួន ក្នុងករណីមានរោគសញ្ញាដូចជា ក្តៅខ្លួន ក្អក ជាដើម ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរ ដើម្បីឲ្យគ្រូពេទ្យយកសំណាកទៅពិនិត្យរកមេរោគកូវីដ-១៩។ នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមធ្វើអនាម័យឱ្យបានគ្រប់ៗគ្នា អនុវត្តឱ្យបានម៉ឺងម៉ាត់វិធានការ៣ការពារ និង៣កុំ តាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចក្រសួងសុខាភិបាល ក្នុងនោះគឺត្រូវពាក់ម៉ាស ត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល ត្រូវរក្សាគម្លាតបុគ្គល កុំទៅកន្លែងដែលមានមនុស្សច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា និងកុំចូលទីកន្លែងបិទជិតគ្មានខ្យល់ចេញចូល។ នាឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីស្ថានភាពពិភពលោកបច្ចុប្បន្ន […]